ដោយៈ ម៉ាណា
ភ្នំពេញៈ អ្នកតាមដានវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចសង្គមកម្ពុជា បានលើកនូវទស្សនទានមួយចំនួន ទាក់ទងនឹងការរីកចម្រើនយឺតយ៉ាវនៃវិស័យអចលនទ្រព្យកម្ពុជា។
ក្នុងនាមអ្នកតាមដានគេហទំព័រPropertyarea.asiaជាប្រចាំ អ្នកវិភាគដែលគេហទំព័រសុំមិនបញ្ចេញឈ្មោះ ដើម្បីរក្សាឯកជនភាពរបស់គាត់បានលើកឡើងនូវបញ្ហាធំៗចំនួន១២ ដែលកំពុងកើតមាននៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។
បញ្ហាប្រឈមទាំងនោះរួមមានដូចជា ទី១. ច្បាប់អនុវត្តមិនមានតម្លាភាព ២. អំពើពុករលួយខ្លះៗ ៣. នីតិវិធីស្មុគ្រស្មាញ ៤. ពន្ធលើចំណេញមូលធននឹងអនុវត្តន៍ នៅពេលខាងមុខ។ ៥. ចំណាយពេលវេលាច្រើន លើការរត់ប្លង់ឯកសារ។ ៦. មន្ត្រីខ្លះ បង្ករការរាំងស្ទះ ដោយសារទឹកតែ។ ៧. វិបត្តិសង្គ្រាម ទាំងក្នុង និង ក្រៅប្រទេស។
៨. វិបត្តិសេដ្ឋកិច្ចសកល ៩. វិបត្តិសេដ្ឋកិច្ចក្រុងស្រុក ១០. វិបត្តិការឆបោកតាមអនឡាញ ១១. អស្ថេរភាពនយោបាយ។ ១១. អស្ថេរភាពសង្គម និងចំណុចទី១២. មន្ត្រីល្អនៅមានកម្រិត ។ល។
កំណត់សំគាល់ៈ នេះជាទស្សនទានមិត្តអ្នកអាន មិនឆ្លុះបញ្ចាំងពីជំហររបស់គេហទំព័រPropertyarea.asiaឡើយ៕







