ដោយៈ ម៉ាណា
ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co.,Ltd. លោកស្រីតាំង ហួរបានលើកឡើងថា តម្លៃអចលនទ្រព្យក្នុងទីផ្សារបច្ចុប្បន្ន មិនទាន់មានសញ្ញាកើនឡើងវិញនោះទេ ដោយនៅតែបន្តធ្លាក់ចុះចន្លោះពី៣០% ទៅ៤០% ប្រៀបធៀបនឹងតម្លៃទីផ្សារទូទៅ។
លោកស្រីបានបញ្ជាក់ថា “ទីផ្សារអចលនទ្រព្យតែងតែមានឡើង និងមានចុះ ជារឿងធម្មតាទៅតាមស្ថានភាពសេដ្ឋកិច្ច ប៉ុន្តែកាលៈទេសៈនេះក៏ជាឱកាសដ៏ល្អមួយ សម្រាប់អ្នកវិនិយោគដែលមានទុនរឹងមាំទិញអចលនទ្រព្យក្នុងតម្លៃធូរថ្លៃផងដែរ”។
អ្នកទិញក្នុងស្រុក គឺជាកម្លាំងចលករចម្បង ដែលកំពុងទ្រទ្រង់ទីផ្សារនាពេលបច្ចុប្បន្ន ខណៈភ្ញៀវបរទេសមានចំនួនតិចតួចនៅឡើយ។ ទន្ទឹមនឹងនេះ គោលដៅ និងជម្រើសរបស់អ្នកទិញបានប្រែប្រួលដូចជា ទី១. អតិថិជនផ្តោតលើទីតាំងក្នុងក្រុង ឬជាយក្រុង ដែលជាតំបន់ប្រជុំជន ងាយស្រួលរស់នៅ និងអាចបើកអាជីវកម្មបាន។ ចំណែកអចលនទ្រព្យនៅតំបន់ដាច់ស្រយាល ឬផ្លូវទាល់ គឺប្រឈមនឹងការលក់មិនចេញ ឬត្រូវចំណាយពេលយូរ។
ទី២. អ្នកទិញចូលចិត្តស្វែងរកប្រភេទអចលនទ្រព្យ ដែលម្ចាស់លក់ប្រញាប់ខ្លាំង ឬជាប់បំណុលធនាគារ ដើម្បីទទួលបានតម្លៃទាបបំផុត។ ទី៣. អ្នកទិញលែងសូវទិញទុក គ្រាន់តែរង់ចាំចំណេញថ្លៃដីដូចមុនទៀតហើយ។ ផ្ទុយទៅវិញ គេទិញដើម្បីបង្កើតចំណូលប្រចាំខែភ្លាមៗ ដូចជាទិញសម្រាប់ជួល ធ្វើកសិកម្ម ឧស្សាហកម្ម ឬអាជីវកម្មផ្សេងៗ ដែលទទួលបានទាំងចំណូលប្រចាំខែ និងការឡើងថ្លៃដីនាពេលអនាគត។
លោកស្រីតាំង ហួរបានបន្ដថា នៅក្នុងបរិបទនៃការប្រកួតប្រជែង និងការប្រុងប្រយ័ត្នខ្ពស់ អតិថិជនដែលជាអ្នកវិនិយោគ គឺស្វែងរកសេវាកម្មក្រុមហ៊ុនណា ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ មានជំនាញច្បាស់លាស់ និងមានភាពស្មោះត្រង់។ ដោយសារអតិថិជនខ្លាចការចាញ់បោក ដូច្នេះមានតែអ្នករកស៊ីដែលមានគុណធម៌ សុជីវធម៌ និងប្រវត្តិស្អាតស្អំទេ ទើបអាចឈរជើងបានយូរអង្វែង។

លោកស្រីបន្ថែមថា កត្តាដែលធ្វើឱ្យក្រុមហ៊ុន Amatak Property Service នៅតែរក្សាបាននូវលំហូរអតិថិជនជាប្រចាំ ទោះបីជាទីផ្សារជួបប្រទះ ភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយ គឺដោយសារបទពិសោធន៍ជាង១០ឆ្នាំ ព្រមទាំងប្រវត្តិធ្វើការច្បាស់លាស់ជាមួយម្ចាស់ទ្រព្យ និងការផ្តោតលើអចលនទ្រព្យក្រោមតម្លៃទីផ្សារ ដែលគ្មានហានិភ័យដល់អតិថិជន។
ទាក់ទងអ្នកធុរកិច្ចមកពីបរទេសដូចជា អាមេរិក ជប៉ុន ចិន កូរ៉េ គ្រោងមកវិនិយោគបើករោងចក្រ កសិកម្ម និងឧស្សាហកម្មជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាសញ្ញាល្អមួយសម្រាប់វិនិយោគអចលនទ្រព្យ ពិសេសគឺប្រភេទដីឧស្សាហកម្ម អាចនឹងមានភាពប្រសើរឡើងវិញ លោកស្រីតាំង ហួរបានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់។
ក្រុមហ៊ុន Amatak Property Service Co, Ltd គឺជាក្រុមហ៊ុនផ្ដល់សេវាទិញ លក់ ជូល អចលនទ្រព្យជាច្រើនប្រភេទដូចជាដី ផ្ទះអាជីវកម្មក្នុងក្រុង-ជាយក្រុង អគារពាណិជ្ជកម្ម សណ្ឋាគារ រោងចក្រ និងឃ្លាំងស្ដុកទំនិញជាដើមក្នុងតម្លៃក្រោមទីផ្សារ។ សម្រាប់លោកអ្នកដែលចង់ប្រើសេវាកម្ម ឬចង់ស្វែងរកអចលនទ្រព្យល្អៗ អាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តាមរយៈហ្វេសប៊ុកផេក Amatak Property Service Co, Ltd ឬតេឡេក្រាម៖ 086601472៕







