ក្រុមហ៊ុនចិនធំមួយគ្រោងពង្រីកវិនិយោគនៅកម្ពុជានាក្រុងបាវិត

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន QINGDAO JIFA GROUP ដែលដឹកនាំដោយលោកស្រី Chen Shuangyin ប្រធានក្រុមហ៊ុន។

ក្រុមហ៊ុនខាងលើនេះ បានវិនិយោគបង្កើតរោងចក្រកាត់ដេរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ស្វាយរៀង តាំងពីឆ្នាំ២០១៣មក ដោយមានកម្មករប្រមាណ៣.៥០០នាក់ ។ ដោយមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនគ្រោងធ្វើការវិនិយោគបន្ថែមទៀត ក្នុងការបង្កើតជាចង្កោមឧស្សាហកម្ម រាប់តាំងពីដើមទីដល់ចុងទីនៃខ្សែច្រវាក់ផលិតកម្ម សម្លៀកបំពាក់រហូតដល់ការនំាំចេញ។

លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ជាការឆ្លើយតប លោកអគ្គលេខាធិការបានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន QINGDAO JIFA GROUP ដែលបានជ្រើសរើសកម្ពុជាជាទីតាំងវិនិយោគរបស់ខ្លួន តាមរយៈការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងនាពេលកន្លងមក។

បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូពីសក្តានុពល និងវឌ្ឍនភាពរបស់តំបន់សេដ្ឋកិច្ចពិសេស នៅកម្ពុជាដែលបាននិងកំពុងរីកដុះដាល និងមានសកម្មភាពគួរជាទីកត់សម្គាល់។ ចំពោះគម្រោងថ្មីរបស់ក្រុមហ៊ុន ឯកឧត្តមអគ្គលេខាធិការបានលើកទឹកចិត្តឱ្យក្រុមហ៊ុន ធ្វើការគិតគូរបង្កើតរោងចក្ររបស់ខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ជាជាងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី៕

គណៈប្រតិភូក្រុមហ៊ុន QINGDAO JIFA GROUP ដែលដឹកនាំដោយលោកស្រី Chen Shuangyin ប្រធានក្រុមហ៊ុន