ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋានរបស់ប្រទេសអូស្ត្រាលីកំពុងធ្លាក់ចុះ ដោយសារកម្រិតអត្រាការប្រាក់ខ្ពស់ និងការកាត់បន្ថយការលើកទឹកចិត្តផ្នែកពន្ធ បានធ្វើឱ្យទំនុកចិត្តរបស់អ្នកទិញថយចុះ។
អ្នកទិញ និងអ្នកលក់ជាច្រើនកំពុងពន្យារពេលប្រតិបត្តិការអចលនទ្រព្យ ពីព្រោះតម្លៃផ្ទះលែងត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងទៀតហើយ។
តម្លៃផ្ទះនៅទីក្រុងស៊ីដនី និងមែលប៊នបានធ្លាក់ចុះជិត ៥% នៅឆ្នាំនេះ ស្របពេលមានការដាក់ពាក្យសុំប្រាក់កម្ចីទិញផ្ទះតិចជាងមុន និងការលក់អចលនទ្រព្យធ្លាក់ចុះ។
ការចំណាយរបស់អ្នកប្រើប្រាស់ក៏អាចធ្លាក់ចុះផងដែរ ខណៈចំនួនប្រមាណពីរភាគបីនៃគ្រួសារពលរដ្ឋអូស្ត្រាលីមានផ្ទះជាកម្មសិទ្ធិ ហើយការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យបានកាត់បន្ថយទំនុកចិត្តក្នុងការខ្ចីប្រាក់ និងការចំណាយ។
យ៉ាងណាមិញ ទីផ្សារលំនៅឋានរបស់ប្រទេសអូស្ត្រាលីនៅតែមានតម្លៃខ្ពស់។ ទំហំមូលធនបត្រសរុបនៃទីផ្សារលំនៅឋានបានហក់ឡើង ៨៧% ក្នុងទសវត្សរ៍នេះដល់កម្រិតខ្ពស់បំផុតចំនួន១២,៨ទ្រីលានដុល្លារអូស្ត្រាលី។
ការធ្លាក់ចុះនៃទីផ្សារមួយផ្នែកបណ្តាលមកពីគោលនយោបាយរបស់រដ្ឋាភិបាល។ ធនាគារកណ្តាលអូស្ត្រាលីបានដំឡើងអត្រាការប្រាក់ចំនួន៣ដងរវាងខែកុម្ភៈ និងខែឧសភា ដើម្បីគ្រប់គ្រងអតិផរណា ដោយសារសង្គ្រាមនៅប្រទេសអ៊ីរ៉ង់៕








