លោកបណ្ឌិតតេង រិទ្ធីបង្ហាញសុទិដ្ឋិនិយមពីការអភិវឌ្ឍន៍គំរោងទីក្រុង Victoria Parkland

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ ជាអ្នកអភិវឌ្ឍន៍ និងស្ថាបត្យករឆ្នើមមួយរូប លោកបណ្ឌិតតេង រិទ្ធីបានបង្ហាញពីផែនការ និងទស្ស្នវិស័យប្រកបដោយសុទិដ្ឋិនិយមពីគម្រោងអភិវឌ្ឍន៍ទីក្រុងVictoria Parkland។

លោកបណ្ឌិតបានលើកឡើងនូវផែនការជាច្រើន លើគំរោងអភិ​វឌ្ឍមួយនេះ ដែលផ្តល់គុណតម្លៃសម្រាប់តំបន់ ពិសេសក្រុងតាខ្មៅទាំងមូល ដែលមានសេដ្ឋកិច្ចរីកចម្រើន កំណើនប្រជាសាស្រ្ត ភូមិ​សាស្រ្តអំណោយផល និងងាយស្រួលតភ្ជាប់ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ។

លោកបានមានប្រសាសន៍ឥ្យដឹងកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនមិនសង់ផ្ទះឲ្យអតិថិជនដើម្បីទិញយកទេ តែពួកគាត់អាចឲ្យជម្រើស និងប្លង់មកយើង ហើយក្រុមហ៊ុនអាចសាងសង់ឲ្យបាន។ លោកបន្ថែមថា ដីដែលលោក អ្នកចង់បាន និងទិញអាចសាងសង់ខ្លួនឯង តាមម៉ូតខ្លួនឯង តាមចិត្តស្រឡាញ់។

លោកបញ្ជាក់ថា “Victoria Park ជាគំរោងឆ្លាតវៃ ដែលអាចជ្រើសរើស និងធ្វើតាមរសនិយមរបស់ខ្លួន គម្រោងលំនៅដ្ឋានថ្នាក់ខ្ពស់”។

គម្រោងVictoria Parkមានផ្ទៃដីទំហំ៥០ហិកតា ដោយបែងចែកជាពីរប្លុក ប្លុកទី១ នឹងប្រើប្រាស់សម្រាប់សាងសង់ខុនដូ ផ្សារទំនើប សាលារៀន សណ្ឋាគារ អាគារការិយាល័យជាដើម។ ចំណែកប្លុកទី២ ទំហំ៣០ហិកតា នឹងប្រើប្រាស់សម្រាប់ការពុះឡូត៍លក់ ដែលមានទំហំ២០គុណនឹង៣០ម៉ែត្រឡើង។

គម្រោងនេះ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកបណ្ឌិតតេង រិទ្ធីបានបញ្ជាក់ថា យើងកសាងទីក្រុងនេះ ដោយឈរលើតម្លៃ និងការអភិវឌ្ឍន៍ដោយចីរភាព ដែលផ្លួវក្នុងគំរោងនេះ នឹងមានទំហំចាប់ពី១៥ម៉ែត្រ ដល់២៥ម៉ែត្រទទឹង និងមានការដាំដើមឈើ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនទៀត៕

 


ចែករំលែក