ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំចង្ឣៀតពិនិត្យ និងពិភាក្សាបញ្ចប់លើបញ្ញត្តិសំខាន់ៗមួយចំនួន នៃសេចក្តីព្រាងឣនុក្រឹត្យស្តីពី ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក។
កិច្ចប្រជុំនេះដឹកនាំដោយលោកឣៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ត ម-លោកជំទាវថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។
កិច្ចប្រជុំបានប្រមូលធាតុចូលនានា ដែលបំពេញបន្ថែមខ្លឹមសារឣនុក្រឹត្យស្តីពី ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ឱ្យកាន់តែល្ឣប្រសើរ ដើម្បីធានាការឣនុវត្តនាពេលឣនាគត ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព៕







