ដោយៈ ម៉ាណា
អាមេរិកៈ យោងតាមទិន្នន័យរបស់ Forbes ឆ្នាំ 2026 បានបង្ហាញនូវបុគ្គលលេចធ្លោមួយចំនួន ដែលជាមហាសេដ្ឋីអចលនទ្រព្យអាមេរិក។
១. Donald Bren
មហាសេដ្ឋី ដែលគ្រងដំណែងលេខ១ ប្រចាំឆ្នាំ២០២៦នេះមានទ្រព្យសម្បត្តិសរុបប្រហែល 19.2 ពាន់លានដុល្លារ។
Donald Bren គឺជាមហាសេដ្ឋីអចលនទ្រព្យ ដែលមានបំផុតរបស់អាមេរិក។ ក្រុមហ៊ុន Irvine របស់គាត់គ្រប់គ្រងអចលនទ្រព្យប្រហែល129 លានហ្វីតការ៉េ ជាចម្បងនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា រួមទាំងអគារការិយាល័យជាង590 និងអគារផ្ទះល្វែងចំនួន125។

២. Stephen Ross
មហាសេដ្ឋីលំដាប់លេខ២នេះ មានទ្រព្យសម្បត្តិប្រហែល១៧ ពាន់លានដុល្លារ។
លោកStephen Ross បានបង្កើតក្រុមហ៊ុន Related Companies និងបានអភិវឌ្ឍ/ទិញយកអចលនទ្រព្យជាង៦០ពាន់លានដុល្លារ។
គម្រោងដ៏ល្បីល្បាញបំផុតរបស់គាត់គឺHudson Yards ស្ថិតនៅក្នុងទីក្រុងញូវយ៉ក។

៣. Igor Olenicoff
មហាសេដ្ឋីរូបនេះ មានទ្រព្យសម្បត្តិសរុបប្រហែល៨ពាន់លានដុល្លារ។
ក្រុមហ៊ុន Olen Properties របស់គាត់មានផ្ទៃដីការិយាល័យជាង ៨ លានហ្វីតការ៉េ និងអង្គភាពលំនៅដ្ឋានជាង១៧.០០០ នៅទូទាំងរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក។

៤. H. Ross Perot Jr.
ឈរនៅលេខរៀងលំដាប់ទី៤ មហាសេដ្ឋីរូបនេះ មានទ្រព្យសម្បត្តិសរុបប្រហែល៦,៥ពាន់លានដុល្លារ។
អាជីវកម្ម Hillwood របស់គាត់បានបង្កើត/ទិញយកផ្ទៃដីឧស្សាហកម្មជាង២៩០លានហ្វីតការ៉េ និងសហគមន៍លំនៅដ្ឋានចំនួន ៩០។
ចំណាត់ថ្នាក់មហាសេដ្ឋីអចលនទ្រព្យសកលឆ្នាំ ២០២៦របស់ Forbes សហរដ្ឋអាមេរិក មានចំនួនមហាសេដ្ឋីអាមេរិកចំនួន៧២នាក់ ច្រើនជាងប្រទេសដទៃទៀត៕










