ក្រុមហ៊ុនយក្សជប៉ុន​ Panasonic​ មើល​ឃើញ​សក្តានុពល​កំណើននៅកម្ពុជា

ចែករំលែក

ដោយៈ ម៉ាណា

   ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនPanasonic មើលឃើញសក្តានុពលកំណើននៅកម្ពុជា និងស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ជំនាញ និងស្តង់ដាផលិតផល។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងឱកាស លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់ របស់ក្រុមហ៊ុន Panasonic និងបានពិភាក្សាឱកាស ពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល ការអភិវឌ្ឍធនធានមនុស្ស ស្តង់ដាផលិតផល និងលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជា។

គណៈប្រតិភូក្រុមហ៊ុន Panasonic ដឹកនាំដោយលោក Eiichi Katayama ប្រធាន និងនាយកប្រតិបត្តិ ក្រុមហ៊ុន Panasonic HVAC & CC Co., Ltd. ដែលត្រូវបានបង្កើតឡើងកាលពីខែមេសា ដើម្បីបង្រួបបង្រួមអាជីវកម្មរបស់ Panasonic លើប្រព័ន្ធកំដៅ ប្រព័ន្ធខ្យល់ចេញចូល ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្សែច្រវាក់ត្រជាក់៕


ចែករំលែក