ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹងថា កម្ពុជាពិតជាត្រូវការការវិនិយោគពីជប៉ុនបន្ថែមទៀត ខណៈសកម្មភាពធុរកិច្ច និងក្រុមហ៊ុនវិនិយោគដែលកំពុងវិនិយោគ នៅនៅក្នុងប្រទេសកម្ពុជាសុទ្ធតែមានសក្តានុពលដែលផ្តល់នូវបរិយាកា និងគុណភាពខ្ពស់ផ្តល់តំលៃបន្ថែមខ្ពស់ និងផ្តល់បរិស្ថានការងារល្អដល់កម្មករ និយោជិត។
ថ្លែងក្នុងសិក្ខាសាលាជាមួយអ្នកវិនិយោគជប៉ុន ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសហការជាមួយ JETRO នៅក្នុងកំពុងពេលសម្តេចទស្សនកិច្ចនៅប្រទេសជប៉ុននាព្រឹកថ្ងៃទី២៩ ឧសភានេះ សម្តេចតេជោបានមានប្រសាសន៍ថា ការវិនិយោគរបស់ជប៉ុន ក៏បានផ្តល់ជូននូវការរស់នៅជូនដល់កម្មករ និយោជិតកម្ពុជាដែលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឪកាសការងារសមរម្យ ; រក្សាកំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មនៅកម្ពុជា។
-->
សម្តេចតេជោហ៊ុន សែនបានបន្តថា “ការវិនិយោគទាំងនេះ មិនត្រឹមតែផ្តល់នូវប្រាក់ចំណេញដល់អ្នកវិនិយោគប៉ុណ្ណោះទេ តែជាការរួមចំណែកចូលរួមថែរក្សាស្ថេរភាពយូអង្វែងនៅកម្ពុជា ក៏ដូចជា នៅក្នុងតំបន់ក្នុងគ្រប់បរិការណ៍នៃដំណើរការអភិឌ្ឍន៍នៃឧស្សាហកម្មរបស់ខ្លួន”។សម្តេចបន្ថែមថា “កម្ពុជាពិតជាត្រូវការវិនិយោគិនជប៉ុនបន្ថែម និងកាន់តែច្រើនថែមទៀត លើគ្រប់វិស័យដូចការកែឆ្នៃម្ហូបអាហារ ដែលប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក អេកូទេសចរណ៍ ឧស្សាហកម្មតភ្ជាប់ ខ្សែចង្វាក់ឧស្សាហកម្មផលិតកម្ម នៅក្នុងតំបន់ និងមជ្ឍមណ្ឌលបណ្តុះបណ្តាលសម្រាប់វិស័យឧស្សាហកម្មកម្ពុជា”។
សម្តេចបញ្ជាក់ថា យុទ្ធសាស្រ្តអាស៊ានបូក១ (លប់បំបាត់កាំសាប) របស់រដ្ឋាភិបាលកម្ពុជា នឹងអាជួយដល់ក្រុមហ៊ុនវិនិយោគជប៉ុននៅប្រទេសថៃ មីយ៉ាន់ម៉ា វៀតណាម និងបណ្តាប្រទេសផ្សេងទៀត ឲ្យមកវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែច្រើន តែក្នុងន័យនេះ គឺមិនមែនមានន័យថា ឲ្យក្រុមហ៊ុនទាំងនោះដកខ្លួន ឬផ្ទេររោងចកចក្រចចេញពីការវិយោគនៅក្នុងបណ្តាប្រទេសទាំងនោះទេ តែខ្សែសង្វាក់ផលិតកម្មអាចពង្រីកមកកាន់កាន់កម្ពុជាបាន។
សម្តេចក៏បានប្រកាសស្វាគមន៍ អ្នកវិនិយោគទាំងអស់ជាពិសេវិនិយោគិនជប៉ុនដែលបានម្រេចចិត្តដ៏ត្រឹមត្រូវ និងបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ខ្លួន។ បន្ថែមពីនេះសម្តេច ក៏បានអំពាវនាវក្រុមហ៊ុនវិនិយោគផ្សេងទៀត ជាពិសេសវិនិយោគិនជប៉ុនដែលមិនទាន់បានមកសិក្សាស្វែងរកឪកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា គួរតែមកស្វែងរកឪកាសវិយោគបន្ថែម ជាមួយគ្នានេះ រដ្ឋាភិបាលនឹងជួយសម្រួលដល់លិខិតបទដ្ឋាន និង ការងារផ្សេងៗដើម្បីឲ្យមានភាពងាយស្រួលកាន់ល្អបន្ថែមទៀត។
លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ការអញ្ជើញទស្សនកិច្ចរបស់សម្តេចតេជោនៅប្រទេសជប៉ុន នឹងអាចទាក់ទាញអ្នកវិនិយោគជនប៉ុនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម និងវិស័យជាច្រើនទៀតនៅកម្ពុជា។

លោកបន្តថា “ការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុនមានការកើនឡើង ហើយការវិនិយោគរបស់ជប៉ុននៅកម្ពុជា ក៏បាននិងកំពុងកើនឡើងផងដែរ”។
បច្ចុប្បន្នក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាមានច្រើនជាងគេ គឺវិស័យវាយណភ័ណ្ឌ អចលនទ្រព្យ មណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្មសុខាភិបាល៕