ដំណឹងល្អៈ​ ខេត្ត​ស្វាយរៀង​ត្រៀមស្វាគមន៍ំ​គម្រោង​តំបន់​សេដ្ឋកិច្ចពិសេស​មេន​ហាត​ធេន​ទី២​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានបើក “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៥ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភា​ក្សា លើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន​ទី២​ ក្នុងខេត្តស្វាយរៀង​។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកជា វុទ្ធី អគ្គលេ​ខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងតំណាងអភិបាលនៃគណៈអភិ​បាលខេត្តស្វាយរៀង​ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេនទី២។

គម្រោងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេនទី១​ បានដំណើរការដោយទទួលបានជោគជ័យ​ លើទំហំផ្ទៃដី​៣១៥ហិកតា ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៤​៕


ចែករំលែក