ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តី និងតំណាងក្រុមហ៊ុនឯកជនចំនួន៤ បានកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន ដែលបានជ្រើសរើសឱ្យចូលរួមដេញថ្លៃ ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអនុវត្ដគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៧ (ភាគខាងជើង)។
លោកជំទាវ ម៉ម រមនា រដ្ឋលេខាធិការ និងជានាយករងគម្រោង បានដឹកនាំកិច្ចប្រជុំ ពិភាក្សា ជាមួយក្រុមហ៊ុនដែលបានជ្រើសរើសឱ្យចូលរួមដេញថ្លៃចំនួន៤ក្រុមហ៊ុន ក្នុងការងារអនុវត្ដគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៧ (ភាគខាងជើង) ពីខេត្ដក្រចេះ ទៅត្រពាំងក្រៀល ខេត្ដស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ឯកឧត្ដមនាយករងគម្រោង ឯកឧត្ដមប្រធានគម្រោង និងសមាជិកគម្រោង។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងណែនាំ ដល់ក្រុមហ៊ុនទាំង ៤ ឱ្យចុះសិក្សាទីតាំងជាក់ស្ដែង ដើម្បីត្រៀមលក្ខណៈចូលរួមដេញថ្លៃជាពិសេសដើម្បីពន្លឿន ឱ្យគម្រោងខាងលើ អាចបើកការដ្ឋានបាននៅចុងឆ្នាំ ២០២៦ នេះ៕







