ទីក្រុង Victoria Park គម្រោង​អភិវឌ្ឍន៍​លើក​កម្ពស់​សក្តានុពល​បេះ​ដូង​ខេត្ត​កណ្តាល​

ចែករំលែក

ដោយៈ ចំណាន

កណ្តាលៈ ផ្តើមចេញពីបច្ចុប្បន្ន សម្លឹងទៅកាន់អនាគត ខេត្តកណ្តាល មានអនាគតកាន់តែភ្លឺស្វាង ជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា រួមនឹងសក្តានុពលសេដ្ឋកិច្ចមូលដ្ឋាន។

ជាខេត្តមួយដែលស្ថិតនៅព័ទ្ធជាប់នឹងរាជធានី ទទួលបានផលប្រយោជន៍ច្រើនជាងគេពីរាជធានី ខេត្តនេះមិនខុសពីបណ្តាខេត្តនានា ដែលជាប់នឹងកណ្តាលរាជធានី នៃប្រទេសណាមួយឡើយ។

ការអភិវឌ្ឍដ៏ត្រឹមត្រូវមួយ គឺការទាញយកផលប្រយោជន៍សេដ្ឋកិច្ច អំណាចនៃការទិញនៅមូលដ្ឋាន ជាជាងការរំពឹងមនុស្សមកពីខេត្តផ្សេងមកកាន់តំបន់របស់ខ្លួន លើកលែងតែរាជធានីភ្នំពេញ។

អ្នកជំនាញនៅក្នុងទីផ្សារបានមើលឃើញ ទីក្រុងតាខ្មៅមានសក្តានុពលខ្លាំង លើវិស័យអចលនទ្រព្យក្នុងរយៈពេលវែង ជាពិសេសចាប់ពីឆ្នាំ ២០២៦ ដល់ ២០៣០។

ដោយមើលឃើញសក្តានុពលនេះ អ្នកអភិវឌ្ឍន៍ទីក្រុងVictoria Parkland បានចាប់ផ្តើមអភិវឌ្ឍន៍គំរោងរបស់ខ្លួន ជាមួយនឹងផែនការប្រកបដោយមហិច្ឆតា និងគ្រោងប្រែក្លាយតំបន់នេះ ជា​Central Development Center (CBD)ថ្មីមួយនៅពេលអនាគត។

លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុនVictoria Parkland​បានមើលឃើញហួស ពីមូលដ្ឋាននៃក្រុមតាខ្មៅ ប៉ុន្តែលោកបានសម្លឹងមើលសក្តានុពល និងការតភ្ជាប់បែបប្រទាក់ក្រឡានាពេលអនាគត។

លោកបណ្ឌិតបានបញ្ជាក់ថា “ហេដ្ឋារចនាសម្ព័ន្ឌពិតជាកត្តាជម្រុញយ៉ាងសំខាន់ មិនអាចខ្វះបាន ក្នុងការជម្រុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា”។ លោកបន្ថែមថា “ក្រុងតាខ្មៅមានភាពប្រទាក់ក្រឡា ជាមួយនឹងព្រលាន​យន្តហោះអន្តរជាតិតេជោ ព្រែកជីហ្វូណន និងហេដ្ឋារចនាសម្ព័ន្ធជា ច្រើនទៀត ដែលជម្រុញឲ្យមានកំណើនប្រជាពលរដ្ឋ និងសកម្មភាព សេដ្ឋកិច្ចកើនឡើង”។

ទីក្រុងតាខ្មៅស្ថិតនៅចន្លោះរាជធានីភ្នំពេញ និងតំបន់ដែលមានកំណើនសេដ្ឋកិច្ច តាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋាន។ ចំណុចនេះផ្តល់នូវគុណសម្បត្តិមួយ ក្នុងនាមជាទីតាំងសម្រាប់លំនៅដ្ឋាន និងពាណិជ្ជកម្ម សម្រាប់អ្នកដែលចង់ធ្វើដំណើរទៅកាន់រាជធានីភ្នំពេញផង និងចង់នៅជិតអាកាសយានដ្ឋានផងដែរ។

លោកបណ្ឌិតតេង រិទ្ធីបានបន្តថា អាកាសយានដ្ឋាននេះកំពុងបង្កើតប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចមួយ មិនមែនគ្រាន់តែជាអាកាសយានដ្ឋានមួយប៉ុណ្ណោះទេ”។ លោកបន្ថែមថា “ផែនការអភិវឌ្ឍន៍ជុំវិញអាកា​សយានដ្ឋានរួមមាន ការប្រើប្រាស់ដីសម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម មជ្ឈមណ្ឌលតាំងពិព័រណ៍ រោងចក្រផលិតកម្ម ឃ្លាំងស្តុកទំនិញ និងតំបន់សេដ្ឋកិច្ចពិសេស(SEZ)។

ទីក្រុងVictoria Parkland មានទីតាំងនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបាននិងកំពុងអភិវឌ្ឍន៍លើផ្ទៃដីទំហំ៥៩ហិកតា៕


ចែករំលែក