ដោយៈ ម៉ាណា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកអូន ព័ន្ធមុនីរ័ត្នបានដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ បានផ្តោតរបៀបវារៈសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០២៦-២០៣៥ សេចក្តីព្រាងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៦-២០៣៥ និងសេចក្តីព្រាងគោលនយោបាយជាតិស្តីពី ការងារ ២០២៦-២០៣៥។
កិច្ចពិភាក្សាទាំងនេះ បានផ្តោតសំខាន់លើការរៀបចំ និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
គោលនយោបាយទាំងបីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផលិតភាព ភាពប្រកួតប្រជែង និងការបង្កើតឱកាសការងារថ្មីៗ ព្រមទាំងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ ជាពិសេសឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកសាងអនាគតដ៏រុងរឿងសម្រាប់កម្ពុជា៕







