តើ​​ជន​បរទេស​មក​ពី​ប្រទេស​ណា​ខ្លះ​ដែល​នាំ​មុខ​គេ​ក្នុង​ការ​ទិញ​ ខុនដូ​នៅ​កម្ពុជា​?​

ចែករំលែក

ដោយៈ ស៊ីវ ម៉េង

   ភ្នំពេញៈ ការវិភាគទីផ្សារថ្មីៗពី Realestate.com.kh បង្ហាញថា អ្នកទិញអន្តរជាតិ នៅតែមានចំនួនជាង៧៥% នៃការទិញខុនដូ យោងតាមការវិភាគសម្រាប់ឆ្នាំ ២០២៦។

ចំណែកឯអ្នកទិញជនជាតិកម្ពុជាវិញ មានចំនួនលើសពីមួយភាគប្រាំបន្តិច ដែលកើនឡើងពី១៨,២% នៅក្នុងការវិភាគលើកមុន។

ទាំងនេះគឺជាតួលេខទីផ្សារ ដែលដកស្រង់ចេញពីវេទិកា (platform) របស់ក្រុមហ៊ុនប៉ុណ្ណោះ មិនមែនជាទិន្នន័យជំរឿននៃរាល់ប្រតិបត្តិការទិញលក់ទាំងអស់ នៅក្នុងប្រទេសកម្ពុជានោះទេ។

អ្នកទិញជាជនបរទេស មានជនជាតិអាមេរិកគ្របដណ្តប់ជឆង១០ភាគរយ នៅក្នុងការវិភាគឆ្នាំ២០២៥ អំពីប្រភពរបស់អ្នកទិញ
អ្នកទិញមកពីសហរដ្ឋអាមេរិក ឈរនៅលំដាប់ទីមួយនៅក្នុងសំណុំទិន្នន័យនោះ។

អ្នកវិនិយោគសិង្ហបុរីឈរនៅចំណាត់ថ្នាក់៧,០% នៅក្នុងការវិភាគឆ្នាំ២០២៥ ដែលជាប្រភពអ្នកទិញដ៏សំខាន់មួយនៅក្នុងតំបន់។

ជាមួយគ្នានេះ អ្នកទិញមកពីចក្រភពអង់គ្លេស ៦,៧% នៅក្នុងការវិភាគឆ្នាំ ២០២៥ ស្ថិតនៅកម្រិតស្មើគ្នាជាមួយប្រទេសចិននៅក្នុងសំណុំទិន្នន័យនោះ។

យោងតាមមគ្គុទ្ទេសក៍ទីផ្សារឆ្នាំ ២០២៦ តម្រូវការពីសំណាក់ជនជាតិចិនបានថយចុះ បើធៀបនឹងសម័យកាល ដែលមានការវិនិយោគយ៉ាងគំហុកកាលពីមុន។

ជាមួយគ្នានេះ អ្នកទិគមកពីប្រទេសរុស្ស៊ី បានគ្របដណ្តប់ចំណែ​កទីផ្សារ៦,២% នៅក្នុងការវិភាគឆ្នាំ ២០២៥។ មគ្គុទ្ទេសក៍ឆ្នាំ ២០២៦ បានរាយការណ៍ពីការកើនឡើងដល់៩,៦% ដែលបង្ហាញថាចំណែករបស់ពួកគេ នៅក្នុងសំណុំទិន្នន័យនេះកំពុងកើនឡើង។

ភាគរយទាំងនេះ គឺបានមកពីសំណុំទិន្នន័យឆ្នាំ ២០២៥ អំពីប្រភពរបស់អ្នកទិញ ដូច្នេះមិនគួរចាត់ទុកថាជាចំណែកទីផ្សារថ្នាក់ជាតិដែលត្រូវបានបញ្ជាក់សម្រាប់ឆ្នាំ ២០២៦ នោះទេ។ ទីផ្សារផ្សេងទៀតរួមមាន ប្រទេសអាល្លឺម៉ង់ បារាំង អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ ប្រទេសប៉ូឡូញក៏ជាប្រភពតម្រូវការថ្មីមួយ ដែលកំពុងលេចឡើងផងដែរ៕


ចែករំលែក