ដោយៈ ចំណាន
អន្តរជាតិៈ ទស្សនវិស័យតម្លៃមាសសម្រាប់សប្តាហ៍ក្រោយ គិតចន្លោះ ថ្ងៃទី ១០–១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ មានការប៉ាន់ប្រមាណថា តម្លៃមាសនឹងមានភាពប្រែប្រួលខ្លាំង។
តាមការប៉ាន់ស្មានបឋមរបស់អ្នកជំនាញបានលើកឡើងថា តម្លៃមាសអាចនឹងបន្តប្រែប្រួលខ្លាំង ដោយមាននិន្នាការរត់ក្នុងកម្រិតមួយថេរ (sideways)ឬអាចកើនឡើងបន្តិច ក្នុងលក្ខណៈប្រុងប្រយ័ត្ន ជាជាងការកើនឡើងខ្ពស់ជាលំដាប់។
អ្នកជំនាញបានលើកឡើងដោយបានផ្តល់យោបល់ថា អ្នកវិនិយោគមិនគួរប្រញាប់ទិញ នៅពេលដែលតម្លៃឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលខ្លីនោះទេ។ ទិសដៅនៃតម្លៃសម្រាប់សប្តាហ៍ក្រោយ នឹងអាស្រ័យយ៉ាងខ្លាំង ទៅលើទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ការរំពឹងទុកលើអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក (Federal Reserve) តម្លៃប្រាក់ដុល្លារអាមេរិក និងស្ថានការណ៍នយោបាយអន្តរជាតិ។
អ្វីដែលអ្នកជំនាញកំពុងតាមដាន និងបានព្រមានអ្នកវិនិយោគកុំដាក់ប្រាក់ទាំងអស់របស់អ្នកក្នុងពេលតែមួយ។
ប្រសិនបើ លោក អ្នកធ្វើការជួញដូររយៈពេលខ្លី សូមតាមដានការប្រកាសទិន្នន័យ CPI របស់សហរដ្ឋអាមេរិក និងកម្រិតគាំទ្រ (support level) នៅត្រង់តម្លៃ៤,០០០ ដុល្លារ។
ក្រុមប្រឹក្សាមាសពិភពលោក (World Gold Council)នៅតែមើលឃើញថា ការទិញមាសដោយធនាគារកណ្តាលនានា និងតម្រូវការវិនិយោគ នឹងជួយគាំទ្រទីផ្សារក្នុងរយៈពេលវែង ទោះបីជាអត្រាការប្រាក់ខ្ពស់នៅតែជាកត្តាហានិភ័យក៏ដោយ។
សំណួរដ៏សំខាន់មួយនាពេលនេះ តើផែនការវិនិយោគលើមាសរបស់អ្នកគឺជាអ្វី? និងរយៈពេលនៃការវិនិយោគរបស់អ្នក?៕







