លោកបណ្ឌិតតេង​ រិទ្ធី​លើក​ឡើង​ពី​ចក្ខុវិស័យ​នៃ​ការ​វិនិយោគ​និង​អភិវឌ្ឍន៍​អចលនទ្រព្យ​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ មានបទពិសោធន៍ប្រមាណ២០ឆ្នាំលើការកសាង ការឌីសាញគម្រោងអភិវឌ្ឍន៍ជាច្រើន លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកគម្រោងអភិវឌ្ឍន៍ទីក្រុង Victoria Parkland បានលើកឡើងនូវទស្សនទានមួយចំនួនទាក់ទងការអភិវឌ្ឍអចលនទ្រព្យ។

លោកបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គម របស់ខ្លូនកាលពីចុងសប្តាហ៍មុនថា ការវិនិយោគ មិនត្រឹមតែជាការស្វែងរកគម្រោង ដែលត្រឹមត្រូវនោះទេ តែត្រូវការរកមនុស្សឬដៃគូដែលត្រឹមត្រូវ ដើម្បីកសាងអនាគតជាមួយគ្នា ហើយដៃគូដែលត្រឹមត្រូវ ត្រូវយល់ពីទីផ្សារ យល់ពីការអភិវឌ្ឍ យល់ពីរបៀបបន្លែងចក្ខុវិស័យ ទៅជាការអនុវត្តជាក់ស្តែង។

លោកបញ្ជាក់ថា “អ្វីដែលសំខាន់បំផុត ត្រូវមានការប្តេជ្ញាចិត្តរូមគ្នារយៈពេលវែង”។ លោកបន្តថា “យើងកំពុងស្វែងរកដៃគូ ដើម្បីអភិវឌ្ឍន៍រួមគ្នា ខណៈកម្ពុជា គឺជាប្រទេសមានទីផ្សារមានសក្តានុពលយ៉ាងធំ ប៉ុន្តែការវិនិយោគដែលជោគជ័យ ត្រូវការលើសពីទុន ត្រូវការលើសពីទីផ្សារ ត្រូវការទំនាក់ទំនងល្អ ត្រូវការចំណេះដឹងពីដីធ្លី”។

លើសពីនេះ អ្នកអភិវឌ្ឍន៍ត្រូវការយល់ដឹងពីវប្បធ៌ម ពីទីផ្សារ ប្រតិបត្តិការអាជីវកម្ម  និតិវិធីពាក់ព័ន្ធ និងយុទ្ធសាស្រ្តរយៈពេលវែង។

លោកបណ្ឌិតតេង រិទ្ធីបានបន្តថា បទពិសោធន៍នេះ មានសារសំខាន់សម្រាប់វិនិយោគិនអន្តរជាតិ ដែលត្រូវការដៃគូក្នុងស្រុក ដែលមានសមត្ថភាព មានការប្តេជ្ញាចិត្ត យល់ពីឱកាស និងការធ្វើអាជីវកម្មនៅកម្ពុជា។

គម្រោងVictoria Parkland ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានផ្ទៃដីអភិវឌ្ឈន៍សរុបទំហំ៥០ហិកតា ក្នុងនោះ៣០ហិកតា នឹងមានការអភិវឌ្ឍជាដីឡូត៍ខ្នាតវីឡា មានផ្លូវភ្លោះធំទូលាយ និងដាំដើមឈើ។

ចំណែកផ្ទៃដី២០ហិកតាទៀត នឹងត្រូវអភិវឌ្ឍន៍ជាខុនដូ អាគារពាណិជ្ជកម្ម សណ្ឋាគារ ផ្សារទំនើប និងសេវាកម្មកម្សាន្តមួយចំនួនទៀត៕


ចែករំលែក