បុរី ​Mekong Land និងធនាគារវីង​ចុះ​ MoU ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទិញ​គេហដ្ឋាន​សម្រាប់​អតិថិជន​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ បុរី មេគង្គ លែន និងធនាគារ វីង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទិញគេហដ្ឋានសម្រាប់អតិថិជន បុរី មេគង្គ លែន!។

ពិធីចុះហត្ថលេខានេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បុរី មេគង្គ លែន និងធនាគារ វីង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការលើសេវាឥណទានគេហដ្ឋាន និងដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីផ្តល់ជម្រើសកាន់តែសម្បូរបែប និងភាពងាយស្រួលជូនអតិថិជនក្នុងការទិញគេហដ្ឋាន។

ក្នុងឱកាសពិសេសនេះផងដែរ បុរី មេគង្គ លែន បានផ្តល់ជូនបណ្ណសាច់ប្រាក់សរុបចំនួន២លានដុល្លារអាមេរិក សម្រាប់បុគ្គលិក និងអតិថិជនធនាគារ វីង ដែលមានតម្លៃចាប់ពី១០.០០០ដុល្លារ រហូតដល់ ១០០.០០០ដុល្លារ អាស្រ័យតាមប្រភេទគេហដ្ឋាន នៅគ្រប់គម្រោងរបស់ បុរី មេគង្គ លែន។

កិច្ចសហការដ៏មានសារៈសំខាន់នេះ គឺជាជំហានថ្មីមួយក្នុងការរួមចំណែកសម្រួលដល់ការសម្រេចក្តីស្រមៃ នៃការក្លាយជាម្ចាស់គេហដ្ឋា​ន និងលើកកម្ពស់គុណភាព នៃការរស់នៅរបស់គ្រួសារកម្ពុជាជាមួយឥណទានគេហដ្ឋានដ៏ល្អពីធនាគារ វីង។

បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ដែលពោរពេញដោយបទពិសោធ និងជាក្រុមហ៊ុនដែលឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដ ក្លាស៊ីកបែបអឺរ៉ុបដែលមាន៣ គម្រោងដូចជា ១. “ឌឹ មេគង្គ រ៉ូយ៉ាល់” ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. “ហ្គោលឌិន អាវិននូ” ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. “មេគង្គ ស៊ីធី” ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចំបង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន៕


ចែករំលែក