ដោយៈ ចំណាន
ម៉ាឡេស៊ីៈ ការរីកចម្រើន ដែលជំរុញដោយហេដ្ឋារចនាសម្ព័ន្ធប៉េណាំង (Penang) វិស័យផលិតកម្ម បច្ចេកវិទ្យា តម្រូវការពីជនបរទេសដែលរស់នៅទីនោះ និងវិស័យទេសចរណ៍ បាននិងកំពុងក្លាយជាកត្តាគាំទ្រដល់ទីផ្សារអចលនទ្រព្យនៅទីនេះ។
សក្តានុពល
អចលនទ្រព្យសម្រាប់លំនៅឋាន និងឧស្សាហកម្ម អ៊ីស្កានដារ ពូទែរី (Iskandar Puteri) អាចទទួលបានអត្ថប្រយោជន៍ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់រដ្ឋJohor និងការវិនិយោគថ្មីៗ។
ការវិនិយោគរយៈពេលមធ្យមទៅរយៈពេលវែង គួរផ្តោតនៅក្នុងតំបន់កូតា គីណាបាលូ (Kota Kinabalu) វិស័យទេសចរណ៍ សេវាកម្មបដិសណ្ឋារកិច្ច និងអចលនទ្រព្យ ដែលឆ្លើយតបនឹងរបៀបរស់នៅ (lifestyle property) អាចទាក់ទាញវិនិយោគិនមួយចំនួនបាន។
តើវិស័យអចលនទ្រព្យមួយណា ដែលមានសភាពរឹងមាំជាងគេ?
គេរំពឹងថានៅឆ្នាំ២០២៧ ប្រទេសម៉ាឡេស៊ីនឹងផ្តល់នូវបរិយាកាសវិនិយោគ ដែលគួរឱ្យចាប់អារម្មណ៍ជាងមុន នៅក្នុងវិស័យអចលនទ្រព្យឧស្សាហកម្ម និងទីតាំងលំនៅឋានមួយចំនួន ជាជាងការវិនិយោគលើខុនដូប្រណីត ក្នុងគោលបំណងរំពឹងចំណេញពីការឡើងថ្លៃ (speculative luxury condominiums)។
នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ មិនមែនជាលទ្ធផលដែលធានាថានឹងកើតឡើងពិតប្រាកដនោះទេ។
នេះបើតាមការសិក្សាស្រាវជ្រាវថ្មីៗពីស្ថាប័ននានា រួមមាន JLL Malaysia, Knight Frank Malaysia និង CBRE WTW៕







