រឿងរ៉ាវ​នៃ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ធុរកិច្ច​អឺរ៉ុប ​ដែល​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​នា​ពេល​អនាគត​កាន់​តែ​ច្រើន

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនលោកខាងលិច ដែលវិនិយោគនៅកម្ពុជាគិតត្រឹមឆ្នាំ២០២៦នេះ បានកើនឡើងដល់ចំនួន១៤០០។

កម្ពុជានៅតែបន្តទាក់ទាញអាជីវកម្ម មកពីបណ្តាប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក បារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី កាណាដា និងប្រទេសដទៃទៀតនៅអឺរ៉ុប។

យើងចាំបាច់ត្រូវបែងចែកឱ្យដាច់ រវាងក្រុមហ៊ុនដែលបានចុះបញ្ជី ក្រុមហ៊ុនដែលកំពុងដំណើរការជាក់ស្តែង និងគម្រោងដែលមានការវិនិយោគពីបរទេស។

សម្រាប់ការវិភាគនេះ អ្នកជំនាញបានកំណត់និយមន័យនៃអ្នកវិនិយោគលោកខាងលិចថា ជាក្រុមហ៊ុនដែលមកពីតំបន់អាមេរិកខាងជើង អឺរ៉ុបខាងលិច ចក្រភពអង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់។

តើទិន្នន័យផ្លូវការបង្ហាញប្រាប់យើងអំពីអ្វីខ្លះ? ស្ថិតិដែលមានស្រាប់ អាចផ្តល់នូវរូបភាពទូទៅមួយដ៏មានប្រយោជន៍ ប៉ុន្តែស្ថិតិទាំងនោះ មិនបានបំបែកទិន្នន័យជាក់លាក់ សម្រាប់តែក្រុមហ៊ុនលោកខាងលិចនោះទេ។

តើវិនិយោគិនមកពីអឺរ៉ុប នឹងវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជានាពេលអនាគតដែរឬទេ?ចម្លើយគឺ៖ មាន ដោយអ្នកតាមដាន និងវិភាគទីផ្សារបានបង្ហាញការជឿជាក់ថា វិនិយោ​គិនអឺរ៉ុប អាចនឹងចាប់អារម្មណ៍កាន់តែខ្លាំងឡើង លើទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងរយៈពេល៣ទៅ ៥ឆ្នាំខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ មិនមានការរំពឹងថា នឹងមានរលកនៃការវិនិយោគភ្លាមៗ ពីសំណាក់វិនិយោគិនអឺរ៉ុប ក្នុងការទិញខុនដូប្រណិតនោះទេ ប៉ុន្តែស្ថានភាពនេះ នឹងមានការវិនិយោគដែលមានលក្ខណៈជ្រើសរើសច្បាស់លាស់ជាងមុន ជាពិសេសពីប្រទេសបារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ ហូឡង់ បែលហ្ស៊ិក និងទីផ្សារអឺរ៉ុបផ្សេងទៀត។

ឱកាសដ៏ធំបំផុតគឺការទាក់ទាញវិនិយោគិនអឺរ៉ុប ដែលមានបំណងបង្កើតអាជីវកម្ម អភិវឌ្ឍគម្រោង គ្រប់គ្រងប្រតិបត្តិការអចលនទ្រព្យ ឬវិនិយោគដើម្បីទទួលបានចំណូលពីការជួលក្នុងរយៈពេលវែង។

១. តើប្រទេសអឺរ៉ុបណាខ្លះ ដែលអាចនឹងចាប់អារម្មណ៍វិនិយោគនៅកម្ពុជា?

ប្រទេសបារាំង អាចផ្តោតលើវិស័យបដិសណ្ឋារកិច្ច និងសណ្ឋាគារ។ គម្រោងអចលនទ្រព្យប្រណិត និងគម្រោងដែលផ្តោតលើរបៀបរស់នៅ (Lifestyle projects) ស្ថាបត្យកម្ម និងការរៀបចំទីក្រុង។ វិស័យទេសចរណ៍ និងលំនៅឋានដែលមានសេវាកម្ម (Serviced residences)

២. តើមានភស្តុតាងអ្វីខ្លះដែលបង្ហាញ ពីចំណាប់អារម្មណ៍របស់ភាគីអឺរ៉ុប?

មានសូចនាករមួយចំនួនដែលបង្ហាញពីសញ្ញាវិជ្ជមាន ដូចជា ពាណិជ្ជកម្មទំនិញរវាងសហភាពអឺរ៉ុប និងកម្ពុជា មានទំហំទឹកប្រាក់ដល់ទៅ ៧,៣ ពាន់លានអឺរ៉ូ ក្នុងឆ្នាំ ២០២៥។

ទំហំវិនិយោគផ្ទាល់ពីបរទេស (FDI) របស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា មានចំនួនប្រហែល៩០០លានអឺរ៉ូ ក្នុងឆ្នាំ ២០២៤។
សហភាពអឺរ៉ុប និងកម្ពុជា បានបញ្ជាក់ជាថ្មី នូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ នៅខែមីនា ឆ្នាំ ២០២៦។

យុទ្ធសាស្ត្រ Global Gateway របស់គណៈកម្មការអឺរ៉ុប ក៏បានគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាព ថាម​ពលស្អាត វិស័យទឹក ការដឹកជញ្ជូន និងការអភិវឌ្ឍវិស័យឯកជននៅក្នុងប្រទេសកម្ពុជាផងដែរ។

តួលេខទាំងនេះបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ច ដែលមានស្រាប់ ប៉ុន្តែវាមិនមានន័យថា ទឹកប្រាក់ចំនួន៩០០លានអឺរ៉ូនោះ ត្រូវបានវិនិយោគលើវិស័យអចលនទ្រព្យឡើយ។ ម្យ៉ាងទៀត វាក៏មិនមែនជាភស្តុតាងបញ្ជាក់ថា នឹងមានការកើនឡើងយ៉ាងគំហុក នៃការវិនិយោគលើអចលនទ្រព្យពីសំណាក់ភាគីអឺរ៉ុបនាពេលខាងមុខនោះដែរ៕


ចែករំលែក