រដ្ឋមន្រ្តី​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ធំ​មួយ​ពិភាក្សា​ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន​ផ្លូវគោក​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតិឱ្យ លោក Zeyar Mynn នាយកគ្រប់គ្រងក្រុមហ៊ុន Delivery Hero Cambodia Co., Ltd. (FOODPANDA) និងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ មានគោលបំណងពិភាក្សា អំពីលក្ខខណ្ឌតម្រូវសម្រាប់ការទទួលបានវិញ្ញាបនបត្រចុះបញ្ជី និងអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រតិបត្តិការ ដើម្បីទទួលបានការយល់ដឹងសង្ខេប អំពីក្របខណ្ឌបទប្បញ្ញត្តិ ដែលគ្រប់គ្រងក្រុមហ៊ុនផ្តល់សេវាកម្ម តាមរយៈថ្នាលឌីជីថល (Digital Platform) សម្រាប់វិស័យដឹកជញ្ជូនផ្លូវគោក ព្រមទាំងកាតព្វកិច្ចផ្លូវច្បាប់ពាក់ព័ន្ធផ្សេងទៀត៕


ចែករំលែក