ទីផ្សារខុនដូរបស់ប្រទេសសិង្ហបុរីកំពុងស្ថិតនៅក្នុងវិបត្តិ
ដោយ ដូណាល់ លី
ភ្នំពេញៈ ទីផ្សារខុនដូរបស់ប្រទេសសិង្ហបុរីកំពុងស្ថិតនៅក្នុងវិបត្តិ ខណៈចំនួនការផ្គត់ផ្គង់ខុនដូលើកម្រិត បានធ្វើឲ្យវិស័យនេះមានការធ្លាក់ចុះស្របពេលសេដ្ឋកិច្ចខ្លួនកំពុងធ្លាក់ចុះ។ នេះបើយោងតាមអ្នកវិភាគព្យាករណ៍ហិរញ្ញវត្ថុ។
ប្រទេសនេះមានខុនដូ២៤,០០០យូនីតដែលនៅទំនេរ និង៤៤,០០០យូនីតផ្សេងទៀតដែលមិនទាន់បានលក់ចេញនៅក្នុងទីផ្សាររបស់ខ្លួន។
-->
វិស័យអចលនទ្រព្យរបស់សឹង្ហបុរី កំពុងជួបប្រទះការផ្គត់ផ្គត់លើសតំរូវការ និងសេដ្ឋកិច្ចកំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ដោយសារតែផលប៉ះពាល់ពីសេដ្ឋកិច្ចពិភពលោកនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
យោងតាមរបាយការណ៍មួយ ដែលចេញផ្សាយនៅក្នុងសប្តាហ៍នេះដោយវិទ្យាស្ថានគណនេយ្យករជំនាញនៅប្រទេសអង់គ្លេស និងវេលស៍ (ICAEW) និងក្រុមហ៊ុនព្យាករ Oxford Economics បានឱ្យដឹងថា ប្រទេសនេះដែលពឹងផ្អែកលើពាណិជ្ជកម្មនឹងក្លាយជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ក្នុងចំណោមប្រជាជាតិអាស៊ាន ហើយអត្រាកំណើនផលិតផលក្នុងស្រុកសរុប(GDP)ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅឆ្នាំនេះ។
ដើម្បីឆ្លើយតបទៅនឹងវិបត្ដិនេះរដ្ឋាភិបាលសិង្ហបុរី បានកាត់បន្ថយការផ្គត់ផ្គង់លំនៅឋានក្រោមកម្មវិធីលក់ដីរបស់ខ្លួននៅថ្ងៃនេះ ដោយកាត់បន្ថយការផ្គត់ផ្គង់ក្នុងពាក់កណ្តាលឆ្នាំ២០១៩ ដោយស្មើនឹង២៥ភាគរយ។
បើប្រៀបធៀបជាមួយនឹងកម្ពុជាកម្ពុជារំពឹងថា នឹងមានខុនដូចំនួន៣០,១១២ យូនីត ដែលអាចអនុញ្ញត្តចូលរស់បាននៅទូទាំងប្រទេសនៅដំណាច់ឆ្នាំនេះ។ ចំនួនប្រជាជនកម្ពុជាមានចំនួនច្រើនជាង៣ដងនៃសិង្ហបុរី។ ប្រទេសកម្ពុជាមានផ្ទៃដីទំហំសរុបប្រហែល ១៨១,០៣៥គីឡូម៉ែត្រការ៉េ ខណៈដែលប្រទេសសិង្ហបុរី ដែលជាប្រទេសតូចបំផុតនៅលើពិភពលោកមានទំហំប្រហែល៧២០គីឡូម៉ែត្រការ៉េ៕