មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ថ្មី​មួយ​នៅ​ខេត្ត​ព្រះសីហនុ ​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០២៣​

0
គម្រោងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មយក្សព្រីនស៍

ដោយ​ វុត្ថា​

ភ្នំពេញ​៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​របស់​ក្រុមហ៊ុន​យក្ស​ ព្រីនស៍​ រៀល​ អ៊ី​ស្ទេ​ត គ្រុប​ ជា​គម្រោង​មួយ​នឹង​ផ្លាស់ប្ដូរ​មុខមាត់​ខេត្ត​ព្រះសីហនុ​ នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​ ២០២៣​ ខាងមុខ​ ។

យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ហ្វេ​សប៊ុ​កផ្លូវ​កា​របស់​ក្រុ​មហ៊ុ​នព្រីនស៍​ អ៊ី​ស្ទេ​តគ្រុប​ បាន​ឲ្យដឹង​នៅ​ថ្ងៃទី​ ៧ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ គម្រោង​នេះ​ជា​គម្រោង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ចំនួន​មួយ​ និង​ខុន​ដូ​បែប​សណ្ឋាគារ​ផ្កាយ​ប្រាំ​ចំនួន​ពីរ​ អា​ផា​តម៉ិន​ ផ្សារ​ទំនើប​ និង​កាស៊ីណូ​ត្រូវ​បាន​សាងសង់​រណ្តៅ​គ្រឹះ​រួចរាល់​នឹង​ឈាន​ចូល​ដល់​ដំណាក់កាល​សាងសង់​នៃ​គម្រោង​ពហុមុខ​ងារ​របស់​ខ្លួន​។

គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​សាងសង់​រួចរាល់​នៅ​ខែមីនា​ ឆ្នាំ​ ២០២៣​។គេហទំព័រ​ដដែល​បន្ត​ថា​ ពិធី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៃ​គម្រោង​ពហុ​មុ​ខងារ​ព្រីនស៍​ ធាន​ ស៊ី​ វ៉ាន​ កាលពី​ថ្ងៃទី​ ៦ ខែ​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ មិន​ត្រឹមតែ​បង្ហាញ​ពី​ភាព​ចម្រុងចម្រើន​នា​ពេល​អនាគត​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​ជា​និម្មិត​សញ្ញា​នៃ​ការពង្រីក​យុទ្ធ​សា​ស្រ្ដរ​បស់​ក្រុមហ៊ុន​ ព្រីនស៍​ រៀល​ អ៊ី​ស្ទេ​ត គ្រុប​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ ក៏ដូចជា​ការ​បោះ​ជំ​ហ៊ាន​កាន់តែ​ជិត​ក្នុង​ការរស់នៅ​តាម​ឆ្នេរសមុទ្រ​សម័យថ្មី​។

បន្ទាប់ពី​បាន​ធ្វើការ​សិក្សា​ និង​ដាក់ចេញ​នូវ​ផែនការ​យ៉ាង​ល្អិតល្អន់​កាលពី​ឆ្នាំ២០១៨កន្លងមក​នេះ​ ក្រុ​មហ៊ុ​នព្រីនស៍​ រៀល​ អ៊ី​ស្ទេ​ត (ខេម​បូ​ឌា​) គ្រុប​ បាន​ជ្រើសរើស​យក​តំបន់ឆ្នេរ​សមុទ្រ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ៣​ សង្កាត់​លេខ​ ៣ ក្រុង​ព្រះសីហនុ​ ដែល​ជាទី​ក្រុង​កំ​ពង​ផែ​សមុទ្រ​ធំជាង​គេ​ របស់​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​ជា​រមណីយដ្ឋាន​ឯកជន​ សម្រាប់​រាជវង្សានុវង្ស​ យក​មក​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​ឲ្យ​ក្លាយជា​តំបន់​វិស្សមកាល​ឆ្នេរសមុទ្រ​លំដាប់​ពិភពលោក​។

ជាមួយនឹង​ការ​កសាង​ «ខ្សែក្រវាត់​ ផ្លូវ​មួយ​» និង​ការ​បណ្តាក់​ទុន​អន្តរជាតិ​ជាច្រើន​ ទីក្រុង​ព្រះសីហនុ​ បាន​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​តាមរយៈ​ការ​អភិវឌ្ឍ​ ទៅជា​ទីក្រុង​អន្ដរ​ជាតិ​ ដែល​មាន​ឆ្នេរខ្សាច់​ដ៏​ស្រស់​ស្អាត​។ សណ្ឋាគារ​លំដាប់​ ផ្កាយ​ មជ្ឈមណ្ឌល​ទិញទំនិញ​ តំបន់​កម្សាន្ត​លំដាប់​កំពូល​ ភោជនីយដ្ឋាន​អា​ហា​រល្បីៗ​-ល- បាន​ប្រមូល​ផ្តុំ​នៅ​ទីក្រុង​មួយ​នេះ​ ដែល​ធ្វើឲ្យ​ទីក្រុង​នេះ​ ក្លាយជា​គោលដៅ​ទេសចរណ៍​ ដ៏​ពេញនិយម​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

ក្រុ​មហ៊ុ​នព្រីនស៍​ រៀល​ អ៊ី​ស្ទេ​ត គ្រុប​ បច្ចុប្បន្ន​មាន​ដី​បម្រុង​ជាង៨០០ហិ​កតា​នៅ​កម្ពុជា​ ស្មើនឹង​គម្រោង​អភិវឌ្ឍន៍​សរុប​ជាង១០លាន​ម៉ែត្រការ៉េ​។ ក្រៅពី​ទីក្រុង​ភ្នំពេញ​ ក្រុ​មហ៊ុ​នព្រីនស៍​ រៀល​ អ៊ី​ស្ទេ​ត គ្រុប​ កំពុង​ពង្រីក​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន​ ទៅកាន់​ខេត្ត​ក្រុង​សំ​ខាន់​ៗ ដូចជា​ខេត្ត​ព្រះសីហនុ​ និង​ខេត្តសៀមរាប​៕

LEAVE A REPLY

Please enter your comment!
Please enter your name here