ដោយនៅ វឌ្ឈនា
អាស៊ានៈ យោងតាមការចុះផ្សាយរបស់ Global Porperty Guide បានឲ្យដឹងកាលពីពេលថ្មីៗនេះថា តម្លៃលំនៅឋាននៅក្នុងទីក្រុងធំៗចំនួន១៤ របស់ប្រទេសឥណ្ឌូនេស៊ីបានសម្រេចបាន ០,១៦%ក្នុងកំឡុងត្រីមាសទី១ ឆ្នាំ២០១៩ ដោយធ្លាក់ចុះមកពី 0,១៩% ក្នុងត្រីមាសទី៤ ឆ្នាំ២០១៨។
នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៩ សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី បានកើនឡើង៥,0៧% ធៀបនឹងឆ្នាំមុនដែលមានកំណើន៥,១៨% ក្នុងត្រីមាសទី៤ឆ្នាំ២០១៨ ។ នៅត្រីមាសទី ៣ មាន៥,១៧%, ក្នុងត្រីមាសទី២មាន៥,២%, និងនៅត្រីមាសទី១ មាន ៥,0៦%។
យោងតាមធនាគារឥណ្ឌូនេស៊ីបានព្យាករណ៍ថា សេដ្ឋកិច្ចឥណ្ឌូណេស៊ីនៅតែរឹងមាំនៅឆ្នាំនេះ ជាមួយនឹងអត្រាកំណើន GDP ពី ៥% ទៅ ៥,៤%។
យោងតាមធនាគារឥណ្ឌូនេស៊ីបញ្ជាក់ថា ការលក់អចលនទ្រព្យលំនៅដ្ឋានបានកើនឡើងយ៉ាងខ្លាំងរហូតដល់២៣,៧៧% ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ ផ្ទុយទៅនឹងការធ្លាក់ចុះប្រចាំត្រីមាសចំនួន៥,៧៨% នៅក្នុងត្រីមាសទី៤ និង១៤,១៤% ក្នុងត្រីមាសទី ៣ និង 0,0៨%នៅក្នុងត្រីមាសទី២ ឆ្នាំ២០១៨។ ការលក់បានកើនឡើងពីរខ្ទង់ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៥៕