ឧកញ៉ា សៀ រិ​ទ្ឋី ប្រាប់​ពី​គន្លឹះ​មុន​សម្រេចចិត្ត​សាងសង់​ខុន​ដូលក់

0

ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ខុន​ដូ​ជា​ផ្នែក​ថ្មី​មួយ ដែល​ស្ថិតនៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា និយាយ​ពី​ខុន​ដូ គេ​តែង​នឹកឃើញ​ដល់​អាគារខ្ពស់ៗ ដែល​កំពុង​លេច​វត្ត​មាននៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។

ហេតុ​អី​បានជា​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​វិនិយោគ​លើ​ខុន​ដូ ដែលជា អាគារ​សហកម្ម​សិ​ទ្ឋ​ច្រើន? លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន World Bridge Group ដែល​បាននិងកំពុង​សាងសង់​ខុន​ដូ THe Bridge, The PeAk តំលៃ​ជិត១០០០លាន​ដុល្លារ​អាមេរិក​បាន​ថ្លែងថា មុន​សម្រេចចិត្ត​សាងសង់​ខុន​ដូ តំបូង​គេ​ត្រូវ​គិតពី​ទីតាំង ព្រោះ​ទីតាំង​មាន​សារៈសំខាន់​ណាស់ ដើម្បី​កំណត់​ភាព​ជោគ ជ័យ​របស់​ក្រុមហ៊ុន​ណាមួយ។ ចំណុច​មួយទៀត គេ​ត្រូវ​សិក្សា​ទីផ្សារ​ឲ្យ​បានច្បាស់លាស់ ដើម្បី​កំណត់ថា​អ្នកណា​ជា​អតិថិជន​របស់ខ្លួន និង​ចំណុច​ចុងក្រោយ គឺ​និយាយ​ពី​មូលធន​ថវិកា និង​គុណភាព​សំណង់។ លោក​បន្តថា គំរោង​ដែល​ខ្ញុំ​ធ្វើ​មិនដែល​បរាជ័យ​ទេ បើ​មិន​ជោគជ័យ​ខ្ញុំ​មិន​ធ្វើ​នោះទេ។

នេះ​ជា​ពាក្យសម្តី​ប្រកបដោយ​ភាពជឿជាក់ និង​មាន​មូលដ្ឋាន​គ្រប់គ្រាន់​សំរាប់​ការអះអាង​បែបនេះ ដោយ​លោក​ឧកញ៉ា​បាន​បញ្ជាក់ថា ខុន​ដូ​របស់លោក​គឺ​លក់ ​Lifestyle មិនមែន​លក់​បន្ទប់​គេង និង​គ្រែ​ដេក​មួយ​មុខ​ទេ ព្រោះ​អ្នកទិញ​ខុន​ដូ​ភាគច្រើន​ជា​អ្នក​ធ្លាប់​ចេញទៅ​រស់នៅ​បរទេស ឬ​ធ្លាប់​ទៅ​កំសាន្ត​នៅ​បរទេស ហេតុនេះ ពួកគេ​នឹង​ពី​ការរស់នៅ​ខុន​ដូ​មាន​សភាព​ដូចម្តេច។ លោក​បន្តថា អ្នកស្នាក់នៅ​ខុន​ដូ​ចង់បាន​អ្វីដែល​ងាយស្រួល និង​អាច​រកបាន​នៅ​កន្លែង​តែមួយ គឺ One Stock Service ដូចជា ពួកគេ​មាន​ផ្សារ​ទំនើប មាន​មន្ទីរ​សម្រាក​ព្យាបាល មាន​ហាង​ថែរ​រក្សា​សម្រស់ មាន​ភោជនីយដ្ឋាន មាន​សេវាកម្ម​មេធាវី​នៅលើ​អាគារ​ដែល​ពួកគេ​រស់នៅ​ជាដើម។

លោក​ឧកញ៉ា សៀ រិ​ទ្ឋី បាន​បញ្ជាក់ថា “នេះ​ជា​អ្វីដែល​ពួកគេ​ចង់បាន ហើយ​ជា​អ្វីដែល​អ្នកវិនិយោគ​ខុន​ដូ​ត្រូវ​គិតគូ ព្រោះ​នៅលើ​ពិភពលោក​បច្ចុប្បន្ន គេ​វិនិយោគ​លើ​ភាព​ចម្រុះ​បែបនេះ។លោក​បន្តថា “ប្រសិន​ជាមាន​ដី​ត្រឹម​ទំហំ២០គុណ​នឹង៣០ម៉ែត្រ ហើយ​សាងសង់​ខុន​ដូ​លក់ ខ្ញុំ​មិន​លើកទឹកចិត្ត​ឲ្យ​ធ្វើ​ទេ ព្រោះ​បើ​សាងសង់​តែ​បន្ទប់​គេង​លក់ គ្មាន​អ្នកណា​ទៅ​រស់នៅ​នោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here