ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) នៅថ្ងៃនេះបានសម្រេចដាក់ញ្ញត្តិទៅកាន់រដ្ឋាភិបាលអាមេរិក ដើម្បីសុំអនុគ្រោះពន្ឋក្នុងការនាំចេញស្បែក ជើងទៅកាន់ប្រទេសនេះ។
អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា លោកបណ្ឌិត កាំង ម៉ូនីកាបានថ្លែងក្នុងសេចក្តីប្រកាសព៌តមានរបស់ GMAC នាព្រឹកថ្ងៃទី១៧ តុលានេះថា ដើម្បីបំពេញតាមកាលកំណត់ ខាងសមាគមបានដាក់ញ្ញត្តិរបស់ខ្លួន ទៅកាន់រដ្ឋា ភិបាលអាមេរិក សម្រាប់ការទទួលបានាការអនុគ្រោះពន្ឋ GSP សម្រាប់ស្បែកជើងនាំចេញទៅកាន់ទីផ្សារអាមេរិក។
លោកបន្តថា ការដាក់ស្នើសុំនេះមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងផ្អែកលើការទទួលបានជោគជ័យ ក្នុងការសម្រេចបាននូវការអនុម័តពីសភានៃច្បាប់ពង្រីកបន្ថែម នៃប្រព័ន្ឋអនុគ្រោះពន្ឋឆ្នាំ២០១៥ នៃ HR លេខ១២៩៥ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៥ ដែលបានធ្វើឲ្យបន្ទាត់ពន្ឋចំនួន២៨ ជួរមុខនៃទំនិញកាបូបយួររបស់អ្នកដំណើរ ដែលមាននៅក្នុងអនុក្រិតលេខ៤២០២ នៃHTS មានសិទ្ឋទទួលបានការអនុគ្រោះពន្ឋស្ថិតក្រោមក្របខ័ណ្ឌ GSP។