ដោយ៖ រ៉ាណេត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកពិចារណា ក្នុងការរួមគ្នាបង្កើតជាសមាគមអាកាសចរណ៍ ដើម្បីជំរុញ និងពង្រឹងសេវាកម្មហោះហើរទៅតាមគោលដៅសំខាន់ៗនានា នៅជុំវិញពិភពលោក។

ដោយ៖ រ៉ាណេត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកពិចារណា ក្នុងការរួមគ្នាបង្កើតជាសមាគមអាកាសចរណ៍ ដើម្បីជំរុញ និងពង្រឹងសេវាកម្មហោះហើរទៅតាមគោលដៅសំខាន់ៗនានា នៅជុំវិញពិភពលោក។

នៅក្នុងកិច្ចប្រជុំជាមួយតំណាង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ព្រមទាំងវិស័យឯកជនពាក់ព័ន្ធកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុនបានស្នើឱ្យភាគីពាក់ព័ន្ធទាំងនេះរួមគ្នាបង្កើត «សមាគមអាកាសចរណ៍» ដើម្បីចូលរួមការផ្សព្វផ្សាយ និងពង្រីកការហោះហើរត្រង់បន្ថែម ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ នៅជុំវិញពិភពលោក។
នេះជាលើកដំបូងហើយដែលក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងបណ្តាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ទាំង៥ ( រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ) បានបើកកិច្ចពិភាក្សាពង្រឹងគុណភាពសេវាទេសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ការចូលរួមផ្សព្វផ្សាយ និងការសិក្សា ពិគ្រោះពិនិត្យអំពីទីផ្សារគោលដៅទេសចរណ៍សំខាន់នៅក្នុងតំបន់។
ចំពោះការបង្កើតឱ្យមានសមាគមអាកាសចរណ៍ក្នុងស្រុកនេះ ត្រូវបានតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាសចរណ៍ទាំង ៥ សារទរ និងឯកភាពចំពោះកគំនិតផ្តួចផ្តើមនេះ ព្រោះថា ឥឡូវមានក្រុមហ៊ុនអាសចរណ៍ក្នុងស្រក៥ អាចបង្កើតជាសមាគមន៍បាន។
តាមរយៈការបង្កើតសមាគមន៍នេះ នឹងជំរុញឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ខិតខំផ្តល់សេវាល្អ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនទៀត រួមមាន៖ ការរៀបចំទស្សនាវដ្តីផ្សព្វផ្សាយការហោះហើរក្នុងស្រុក ( Inflight Magazine ) វីដេអូផ្សព្វផ្សាយពីកម្ពុជា (Inflight Video Entertainment ) ការប្រកាសពត៌មាននៅលើយន្តហោះ (Announcement) ឱ្យបានច្រើនភាសា ស្របនឹងប្រភេទអ្នកដំណើរ ការផ្តល់ដំណឹងអំពីការពន្យារពេល និងសុំកុំអោយមានការលុបជើងហោះហើរញឹកញាប់។
ព្រមជាមួយនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ក៏បានស្នើដលស្ថាប័នមានសមត្ថកិច្ច ពិចារណាលើការកាត់បន្ថយពន្ធខ្លះ ដែលពាក់ពន្ធលើការចុះចតនៅតាមព្រលានយន្តហោះអន្តរជាតិ និងជួយអន្តរាគមន៍ទៅប្រទេសគោលដៅមួយចំនួន ក្នុងការជួយសំរួលម៉ោងហោះហើរ និងចុះចតដល់ក្រុមហ៊ុនអាកាសចរណ៍យើងផងដែរ។

បច្ចុប្បន្នកម្ពុជាបាន និងកំពុងតភ្ជាប់ជើងហោះហើរត្រង់ ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួន ៨ប្រទេស (រួមមាន ប្រទេសថៃ វៀតណាម ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី សឹង្ហបុរី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា) អាស៊ានបូកបី អារ៉ាប និងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់បណ្តាប្រទេសនានាទៀតនៅពិភពលោក៕