ក្រសួងទេសចរណ៍​ចេញប្រកាស​ពី​ការសម្រួល​ការ​ធ្វើដំណើរ​របស់​ទេសចរ​នៅ​តំបន់​ច្រក​ទ្វារ​ និង​ទ្វារ​ព្រំដែន​អន្តរជាតិ​ទូទាំង​ប្រទេស​

0

ដោយ ​នៅ​ វឌ្ឈ​នា​

ភ្នំ​ពេញៈ​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តី​ជូនដំណឹង​ជាថ្មី​ម្តង​ទៀត​ថា​ ក្នុង​គោលបំណង​ដើម្បី​សម្រួលការ​ធ្វើដំណើរ​ និង​កាត់បន្ថយ​របាំង​មិន​ចាំបាច់​ ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​កម្ពុជា​។

ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​ (អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​) ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​) ក្នុង​ការសម្រួល​បែបបទ​នៃ​ការ​ធ្វើដំណើរ​មួយចំនួន​នា​ព្រឹក​ថ្ងៃទី១​ កញ្ញា​កន្លងមក​នេះ​។

សេចក្តី​ប្រកាស​ផ្តោត​លើ​ចំណុច​សំ​ខាន់​ៗដូចជា​ ទី១​ អំពី​សាលា​កប​ត្រ​ចូល​ ចេញ​ប្រទេស​ និង​បែបបទ​ស្នើសុំ​ទិដ្ឋាការ​ដូចជា​ បែបបទ​នៃ​ការ​បំពេញ​សាលា​កប​ត្រ​ចូល​ ចេញ​ និង​ស្នើសុំ​ទិដ្ឋាការ​ពេល​មកដល់​ ត្រូវ​បាន​បញ្ចូល​គ្នា​តែមួយ​សន្លឹក​ ដោយមាន​ជា​ភាសាខ្មែរ​ ចិន​ និង​អង់គ្លេស​។

ភ្ញៀវ​ទេសចរ​បំពេញបែបបទ​ចូល​តែម្តង​គត់​ ហើយ​ពេល​ត្រឡប់​ចេញទៅ​វិញ​ មិន​តម្រូវឲ្យ​បំពេញបែបបទ​ទៀត​ទេ​ និង​មិន​ត្រូវការ​រូបថត​ឡើយ​។ចំពោះ​ពលរដ្ឋខ្មែរ​ដែល​ធ្វើដំណើរ​ចេញ​ និង​ចូល​ប្រទេស​ដែល​កាន់​លិខិតឆ្លងដែន​អេ​ឡិច​ត្រូ​និច​ខ្មែរ​ (E-Passport​) មិន​តម្រូវឲ្យ​បំពេញបែបបទ​ទេ​។

២) អំពី​បែបបទ​ចូល​ ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​

ភ្ញៀវ​ទេសចរ​ដែល​បើកបរ​ដោយខ្លួនឯង​ (Self​ Driving​ Tours​) មានបំណង​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន​ នាំចូល​បណ្តោះអាសន្ន​ និង​ចេញទៅ​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នានា​ ទូទាំង​ប្រទេស​ អាច​បំពេញ​ប្រតិវេទន៍​គយ​សង្ខេប​ សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ចូល​ ចេញ​បណ្តោះអាសន្ន​របស់​ភ្ញៀវ​ទេសចរ​ (Summary​ declaration​ form​ for​ temporary​ entry​-exit​ of​ conveyance​ of​ tourists​) ជាមួយ​មន្រ្តី​គយ​ច្រក​ទ្វារ​តែម្តង​។

ភ្ញៀវ​ទេសចរ​មិន​ចាំបាច់​បង់ប្រាក់​និមុត្តិធានា​ (Deposit​) និង​ថ្លៃ​ធានារ៉ាប់រង​ឡើយ​។ ភ្ញៀវ​ទេសចរ​អាច​ចូល​គេហ៍​ទំព័រ​ WWW.Customs.gov.kh​ ដើម្បី​ទទួលយក​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​។

ខាងក្រោម​នេះ​ ជា​សេចក្តី​ប្រកាស​របស់ក្រ​សួង​ទេសចរណ៍​សូម​អាន​លំអិត​…..

LEAVE A REPLY

Please enter your comment!
Please enter your name here