ដោយ ៖ Donald Lee
ភ្នំពេញ ៖ អភិបាលក្រុងហុងកុងនឹងដកចេញទាំងស្រុងនូវច្បាប់ស្តីពីការធ្វើបត្យាប័នដែលបានបង្កឱ្យមានការតវ៉ាប្រឆាំងដ៏ខ្លាំងក្លារយៈពេល១៤សប្តាហ៍ និងមានភាពវឹកវរក្នុងទីក្រុងនេះ។
ប្រភពនៅក្នុងរដ្ឋបាលរបស់លោកស្រី Carrie Lam បានប្រាប់កាសែត South China Morning Post (SCMP) ថា លោកស្រីនឹងប្រកាសពីការដកខ្លួនទាំងស្រុងចេញពីនយោបាយនៅថ្ងៃពុធនេះ។
ប្រភពខាងលើបាននិយាយថា “ចេតនាក្នុងការដកខ្លួនចេញជាផ្លូវការ គឺជាការធ្វើឱ្យបរិយាកាសស្ងប់ស្ងាត់”។
ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីមានបាតុកម្មរយៈពេល១៤ថ្ងៃ ដ៏ក្តៅបំផុត ដែលអាជ្ញាធរបានប្រយុទ្ធជាមួយក្រុមបាតុករ ដែលអុកឡុកនៅតាមប៉ុស្តិ៍ប៉ូលីស និងការិយាល័យរដ្ឋាភិបាល។
ប្រភពបានបន្ថែមថា “អភិបាលក្រុងបានចាប់ផ្តើមផ្លាស់ប្តូរគំនិតរបស់លោកស្រី បន្ទាប់ពីបានជួបជាមួយមេដឹកនាំមកពីទីក្រុងផ្សេងៗចំនួន១៩កាលពីពីរសប្តាហ៍មុន”។
លោកស្រី Lam ក៏បានជួបជាមួយអ្នកនយោបាយ នឹងរួមបញ្ចូលសមាជិកសភាដែលគាំទ្រក្រុងប៉េកាំងចំនួន៤៣នាក់ផងដែរ។ លោកស្រីនឹងពន្យល់ពីមូលហេតុ ដែលលោកស្រីកំពុងទទួលយកការទាមទារសំខាន់មួយ របស់ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យបន្ទាប់ពីបានបដិសេធមិនពិចារណាលើបញ្ហានេះ។
ជាមួយនឹងស្ថានភាពប្រសើរឡើងនេះ សន្ទស្សន៍ផ្សារហ៊ុនហុងរបស់ក្រុមហ៊ុន Hang Seng បានកើនឡើងជិត៤ភាគរយ ឬ ៩៥២ ពិន្ទុ គិតត្រឹមម៉ោង៣រសៀលថ្ងៃពុធ បន្ទាប់ពីមានរបាយការណ៍ចេញសេចក្តីសម្រេចរបស់មេដឹកនាំហុងកុង៕