ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នៅ​ក្រុង​ព្រះសីហនុ​ នឹង​ផ្តល់​ឱកាស​វិនិយោគ​កាន់តែ​ច្រើន​ថែមទៀត​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​បាន​អះអាង​ថា​ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋាភិបាល​នៅ​ក្រុង​ព្រះសីហនុ​ នឹង​ជួយ​ជំរុញ​ និង​ផ្តល់​ឱកាស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ និង​វិស័យ​ផ្សេងទៀត​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

តាំង ហួរ

លោកស្រី​ តាំង​ ហ៊ួរ​អគ្គ​នាយិកា​ក្រុមហ៊ុន​ Amatak​ Property​ Service​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ១៦​ ខែតុលា​ឆ្នាំ​ ២០១៩​ នេះ​ថា​ ផ្ទុយ​ទៅ​នឹង​ពាក្យ​ចចាម​អារាម​ដែល​ថា​ខេត្ត​ព្រះសីហនុ​ នឹង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​ជនជាតិ​ចិន​ចាកចេញ​ពី​ខេត្ត​ព្រះសីហនុ​ តែ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ការ​វិនិយោគ​បន្ថែម​ទៀត​ ដោយសារ​រដ្ឋាភិបាល​បាន​ នឹង​កំពុង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ នៅ​ទូទាំង​ក្រុង​ព្រះសីហនុ​។

លោក​ស្រីបន្ត​ថា​ “អ្នក​ដែល​បាន​នឹង​កំពុង​វិនិយោគ​នៅ​ទីនេះ​ ឬអ្នក​ដែល​ខ្ចី​លុយ​ពី​ធនាគារ​វិនិយោគ​ជាដើម​ កុំ​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​ ព្រោះ​រដ្ឋាភិបាល​បាន​នឹង​កំពុង​គិតគូរ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​ប្រសើរ​ ដើម្បី​ទាក់ទាញ​ការ​វិយោគ​បរទេស​មក​បណ្តាក់​ទុន​រកស៊ី​ក្នុង​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​កាន់តែ​ច្រើន​”។

លោកស្រី​បន្ថែម​ថា​ ក្រុង​ព្រះសីហនុ​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​មាន​អគារ​ខ្ពស់​ៗកាន់តែ​ច្រើន​ដុះ​ច្រូងច្រាង​ ដែល​បណ្តាល​ឱ្យ​មានការ​រៀបចំ​ហេ​ដ្ឋា​រច​សម្ព័ន្ធ​ផ្លូវថ្នល់​មិនទាន់​ តែ​ពេលនេះ​ រដ្ឋាភិបាល​បាន​រៀបចំ​ហេ​ដ្ឋា​រស​ម្ព័ន្ធ​ នៅ​ទូទាំង​ក្រុង​ព្រះសីហនុ​ នឹង​ប្រែក្លាយ​ជា​ឱកាស​វិនិយោគ​កាន់តែ​ច្រើន​។

លោកស្រី​បន្ថែម​ទៀត​ថា​ ករណី​ជនជាតិ​ចិន​ដែល​ចាកចេញ​ ពី​ខេត្ត​ព្រះសីហនុ​ ដោយសារ​រដ្ឋាភិបាល​បិទ​ល្បែង​អន​ឡា​ញ​នេះ​ ក៏​មិន​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​ ឬការ​វិនិយោគ​នោះ​ទេ​ ។ លោកស្រី​បាន​ស្វាគមន៍​ចំពោះ​ការ​បិទ​ល្បែង​អន​ឡាញ​ របស់​រដ្ឋាភិបាល​នេះ​ ព្រោះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ និង​ការ​វិនិយោគ​។

លោកស្រី​បញ្ជាក់​ទៀ​ថា​ នៅពេល​ក្រុម​អ្នករក​ស៊ី​អន​ឡា​ញចាកចេញ​អស់​ នឹង​មក​ជំនួស​មកវិញ​នូវ​ក្រុម​អ្នក​វិយោគ​ ដែល​ល្អ​ហើយ​ជួយ​អោយ​មានការ​អភិវឌ្ឍន៍​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​កម្ពុជា​មួយ​នេះ​កាន់តែ​លឿន​។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ លោក​ឃាង​ ភា​រម្យ​ បាន​អោយ​ដឹង​ដែរ​ថា​ ជា​ការពិត​ណាស់​ ការរៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មី​នៅក្នុង​ក្រុង​ព្រះសីហនុ​ នឹង​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​ការ​វិនិយោគ​ និង​ទេសចរណ៍​កាន់តែ​ច្រើនឡើង​ថែមទៀត​ ហើយ​វា​នឹង​ជំរុញ​កំណើន​សេដ្ឋ​កិ​ច្ច​ចរ​បស់​ខេត្ត​កាន់តែ​មានសន្ទុះ​ខ្លាំង​ផង​ដែរ​។

ជាមួយគ្នា​នេះ​ លោក​បាន​អំពាវនាវ​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​ខេត្ត​ទាំងមូល​ កុំ​អោយ​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​ ចំពោះ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​ខេត្ត​ព្រះ​សីនុ​ ដោយសារតែ​រដ្ឋាភិបាល​បិទ​ល្បែង​អន​ឡាញ​ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រកស៊ី​ ​និង​ការជួល​អគារ​ ឬផ្ទះ​ដល់​ជនជាតិ​ចិន​ទាំងនោះ​។

ការ​បិទ​ល្បែង​អន​ឡា​ញនេះ​ វា​មានផល​ប៉ះពាល់​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ​ ដោយ​ជំនួស​មកវិញ​នូវ​កំណើន​ទេសចរណ៍​ ​និង​វិនិយោគ​ថ្មី​ផ្សេង​ៗ ចូល​មក​ខេត្ត​ព្រះសីហនុ​នេះ​ ដែល​ធ្វើអោយ​ពួកគាត់​នឹង​ទទួល​បាន​ចំណូល​ឡើងវិញ​ ទោះ​ក្នុង​កម្រិត​តម្លៃ​ណាមួយ​ក្តី​តាមរយៈ​ប្រែក្លាយ​ពី​ការជួល​អគារ​ ដោយ​ការ​ប្រក​មុខរ​បរ​ផ្សេង​ៗ។

ជាមួយគ្នា​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ប្រែក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្នុង​ការ​គាំទ្រ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ ជាមួយនឹង​ការ​ទម្លាក់​កញ្ចប់​ថវិកាជាតិ​ប្រមាណ​ចំនួន១០០លាន​ដុល្លារ​អាមេរិក​ ដើម្បី​ស្ថាបនា​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ​រួមមាន​ផ្លូវ​ចំនួន៣៤ខ្សែ​ ដោយ​ចាប់​ផ្តើម​មអនុវត្ត​ធ្វើ​ទាំង​ថ្ងៃ​ ទាំងយប់​ និង​ប្រើ​រយៈពេល៨ខែ​ក្នុង​នោះ​មាន​អ្នកទទួល​ម៉ៅការ​ចំនួន៧ក្រុមហ៊ុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here