សម្តេច​តេជោ​៖ អាស៊ាន​មិនទាន់​ប្រើប្រាស់​អស់​សក្តា​នុ​ពល​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​ខ្លួន​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​អាស៊ាន​មិនទាន់​បាន​ប្រើប្រាស់​អស់​សក្តា​នុ​ពល​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នៅក្នុង​អាស៊ាន​នោះ​ទេ​ ដោយសារ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​នេះ​ គិតតែ​នាំចេញ​ទៅកាន់​ប្រទេស​ដទៃ​។

សម្តេច​តេជោ​ហ៊ុន​ សែន​នៅក្នុង​ពិធីសម្ពោធ​ «អគារ​ឥន្ទ្រ​ទេវី​» របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​ នៅក្នុង​រាជធានី​ភ្នំពេញ​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ថា​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​នាំចេញ​-នាំចូល​នៅក្នុង​ប្រទេស​ដែល​ជាស​មា​ជិ​កអាស៊ាន​ខ្លួនឯង​ ហាក់​មិនសូវ​បាន​ធ្វើ​ឱ្យ​បាន​ពេញលេញ​នោះ​ទេ​ ​តែ​បែ​ទៅ​ស្វែងរក​ទីផ្សារ​នៅក្នុង​ប្រទេស​ដទៃ​ ក្រៅពី​តំបន់​ទៅ​វិញ​។

តែ​យ៉ាងណាក៏ដោយ​សម្តេច​តេជោ​ បាន​កោតសរសើរ​ចំពោះ​ប្រទេស​ថៃ​ ដែល​ជាស​មា​ជិ​កអាស៊ាន​ផង​ដែរ​នោះ​ បាន​ធ្វើស​កម្ម​ភា​ពាណិជ្ជកម្ម​ជាមួយ​ ប្រទេស​នៅក្នុង​តំបន់​នេះ​ច្រើន​ ជាពិសេស​ជាមួយ​ប្រទេស​កម្ពុជា​ ដោយ​ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ថៃ​ កើន​ដល់​ចំនួន​ជាង៦ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ហើយ​ប្រមាណ​ជាង៥ពាន់​លាន​ដុល្លារ​ភាគី​ថៃ​បាន​នាំចូល​មក​កម្ពុជា​។

សម្តេច​តេជោ​បន្ថែម​ថា​ ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​-វៀតណាម​ បាន​កើន​រហូតដល់​ជាង៥ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ប្រទេស​វៀតណាម​នាំមក​កាន់​កម្ពុជា​ ។ នេះ​គឺជា​ទំហំ​ពាណិជ្ជកម្ម​ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​មួយ​ប្រទេសជិតខាង​។ តែ​សម្រាប់​ប្រទេស​កម្ពុជា​ ជាមួយ​ប្រទេស​ជា​ដៃគូ​នៅក្នុង​តំបន់​អាស៊ាន​នេះ​ មាន​ប្រទេស​ហ្វីលីពីន ឥណ្ឌូ​នេ​ស៊ី​ ម៉ាឡេស៊ី​ និង​សឹង្ហ​បុរី​ជាដើម​ មិនទាន់​បាន​ផ្លាស់​ប្តូរ​ទំនិញ​ឱ្យ​បាន​ច្រើន​នោះ​ទេ​។

ជាមួយគ្នា​សម្តេច​ថា​ “យើង​នឹង​ត្រូវ​ប្រើ​ឱ្យ​អស់​សក្តា​នុ​ពល​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​-ចិន​ឱ្យ​អស់​លទ្ធភាព​ ដោយ​កន្លងមក​នេះ​ យើ​មិនទាន់​ប្រើ​អោយ​អស់​លទ្ធភាព​នោះ​ទេ​ យើង​បាន​ប្រើ​ក្នុង​ចំណែក​ណាមួយ​តិចតួច​ប៉ុណ្ណោះ​”។

សម្តេច​បន្ត​ថា​ “សក្តា​នុ​ពល​ និង​លទ្ធភាព​របស់​យើង​នៅ​ធំ​ណាស់​ គ្រាន់តែ​យើង​ហាក់ដូចជា​ភ្លេចភ្លាំង​ ហើយ​គិតទៅ​ទី​ឆ្ងាយ​ តែ​មិនបាន​គិត​ទី​ជិត​ ។ កុំ​មើលស្រាល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពាណិជ្ជកម្ម​ឆ្លងដែន​ គ្រាន់តែ​តែ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ថៃ​ កើនឡើង​ដល់៦ពាន់​លាន​ដុល្លារ​ និង​វៀតណាម​-កម្ពុជា​ប្រមាណ៥ពាន់​លាន​ដុល្លារ​អាមេរិក​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​អំពាវនាវ​ដល់​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បន្ត​ស្វែងរក​ដៃគូ​វិនិយោគ​ជាមួយ​បណ្តា​ប្រទេស​នានា​ នៅក្នុង​តំបន់​អាស៊ាន​ផ្សេងទៀត​ ដែល​មិនទាន់​បាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ ឱ្យ​រកស៊ី​ជាមួយ​កម្ពុជា​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ ខណៈ​ប្រទេស​ទំា​ងនោះ​ មាន​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here