សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​ចំនួន២​ បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ក្រុង​ព្រះសីហនុ​នា​ដើម​សប្តាហ៍​នេះ

0
សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​ចំនួន២​ បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ក្រុង​ព្រះសីហនុ​នា​ដើម​សប្តាហ៍​នេះ
សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​ចំនួន២​ បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ក្រុង​ព្រះសីហនុ​នា​ដើម​សប្តាហ៍​នេះ

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​ចំនួន២​ គឺ​សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ ដា​យម៉ិន​ស៊ី​ និង​ សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ ហាវ​ ជាំ​ង ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​នា​ដើម​សប្តាហ៍​។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​ ២៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​ សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ទាំងពីរ​នេះ​ គឺ​មាន​ទី​តាំង​ផ្សេង​ៗគ្នា​ ពោល​សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ ដា​យម៉ិន​ស៊ី​ គឺ​ស្ថិត​ក្នុង​សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ ​និ​សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ ហាវ​ ជាំ​ង គឺ​ស្ថិតនៅ​ភូមិ២​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​។

លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ឱ្យ​ដឹង​នៅក្នុង​ពិធីសម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ ថា​ សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ ទាំង២នេះ​ ជា​សមិទ្ធិ​ផល​ទេសចរណ៍​ សេដ្ឋកិច្ច​ថ្មី​មួយទៀត​ សម្រាប់​ខេត្ត​ព្រះសីហនុ​ ផ្អែកលើ​គោលនយោបាយ​ ផ្លូវ​មួយ​ ខ្សែក្រវាត់​មួយ​ របស់​លោក​ប្រធានាធិបតី​ ស៊ី​ ជិន​ពីង​។

លោក​បន្ត​ថា​ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា​ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ ទាក់ទាញ​វិនិយោគិន​យ៉ាងច្រើន​ពី​បរទេស​ ពិសេស​អ្នក​វិ​និ​យោ​គគិន​ចិន​ ពិតជា​បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ ។

លោក​បន្ត​ថា​ ផ្អែក​លើ​សក្តា​នុ​ពល​ ពី​ធម្មជាតិ​ ខេត្ត​ព្រះសីហនុ​ មាន​តំបន់ឆ្នេរ​ ព្រៃ​ធម្មជាតិ​ស្រស់​ត្រកាល​ ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​អ្នក​វិនិយោគ​ ការ​គិតគូរ​កសាង​បំពេញបន្ថែម​ ដើម្បី​បំរើ​សេចក្តី​ត្រូវការ​របស់​យើង​ ។

លោក​អភិបាលខេត្ត​រូប​នេះ​ បន្ថែម​ថា​រាជរដ្ឋាភិបាល​ និង​រដ្ឋបាល​ខេត្ត​ បាន​និង​កំពុង​បន្ត​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ថ្នល់​ ពិសេស​កាលពី​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អញ្ជើញ​បើក​ការដ្ឋាន​ ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ​ចំនួន​ ៣៤ខ្សែ​ ប្រវែង​ ៨៤.៥០៥គីឡូម៉ែត្រ​ ផ្លូវ​ទាំងអស់​នេះ​ កសាង​ប្រកបដោយ​គុណភាព​ និង​សោភ័ណភាព​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍​របស់​យើង​។

លោក​បាន​បញ្ជាក់​ទៀត​ថា​ ខេត្ត​ព្រះសីហនុ​ មាន​កំពង់ផែ​អន្តរជាតិ​ទឹកជ្រៅ​ ត្រូវ​បាន​ពង្រីក​ការ​ដឹកជញ្ជូន​កាន់តែ​មាន​ភាព​ងាយស្រួល​ អាច​ឱ្យ​នាវា​ធុន​ធំ​ចេញ​ ចូល​ ធ្វើ​ឱ្យ​តម្លៃ​ដឹកជញ្ជូន​កាន់តែ​ថោក​ ក្នុង​ការប្រកួត​ប្រជែង​។

សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​ចំនួន២​ បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ក្រុង​ព្រះសីហនុ​នា​ដើម​សប្តាហ៍​នេះ

ជំរុញ​ការ​កសាង​ពង្រីក​ព្រលា​នយន្តហោះ​អន្តរជាតិ​ សម្រាប់​ផ្តល់​ភាព​ងាយស្រួល​ឱ្យ​យន្តហោះ​ ប្រភេទ​ធុន​ធំ​ ចុះចត​ប្រសើរ​ឡើង​ថែមទៀត​ ដើម្បី​បំរើ​សេវា​តាមផ្លូវអាកាស​កាន់តែ​មាន​ភាព​ងាយស្រួល​ ។ រាជរដ្ឋាភិបាល​ ក៍​បាន​កសាង​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ មកកាន់​ខេត្ត​ព្រះសីហនុ​ នឹង​ដាក់​ឱ្យ​ដំណើរការ​ នៅ​ចុងឆ្នាំ២០២២ខាងមុខ​៕

អានអត្ថបទ៖ សណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីមួយ បើកដំណើរការនៅក្រុងព្រះសីហនុ

LEAVE A REPLY

Please enter your comment!
Please enter your name here