ដោយគង់ សូរិយា
ភ្នំពេញ ប្រទេសកម្ពុជាដែលធ្លាប់តែពឹងផ្អែកលើស៊ីម៉ងត៍នាំចូល១០០ភាគរយ ប៉ុន្តែចាប់ពីឆ្នាំ២០១៨ខាងមុខនេះ កម្ពុជាលែងខ្វះស៊ីម៉ង់ត៍សម្រាប់ផ្គត់ផ្គង់តម្រូវការវិស័យសំណង់ក្នុងស្រុកទៀតហើយ។នេះបើតាមការអះអាងពីមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពល។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែមបានថ្លែងឥ្យដឹងនៅព្រឹកថ្ងៃទី២១ តុលានេះថា នៅពេលដែលរោងចក្រទាំង៥កន្លែងនៅកម្ពុជា បានដំណើរការ ពេញលេញរបស់ខ្លួននៅឆ្នាំខាងមុខនេះ កម្ពុជាមិនចាំបាច់ពឹងផ្អែកលើស៊ីម៉ងត៍នាំចូល ដើម្បីផ្គត់ផ្គង់វិស័យសំណង់ និងអជលនវត្ថុដែលកំពុងរីកចម្រើននាពេលសព្វថ្ងៃនេះឡើយ។
លោកបន្តថា នៅពេលរោងចក្រទាំង៥កន្លែងនោះ បានដំណើរការពេញលេញ ផលិតផលស៊ីម៉ង់ត៍អាចផលិតកើនឡើងដល់៧លានតោន គឺកម្ពុជាអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមសេចក្តីត្រូវការនៅលើផ្នែកនេះ ហើយនៅពេលខាងមុខ កម្ពុជា នឹងអាចមានរោងចក្រថ្មីៗកើតឡើង២ទៅ៣កន្លែងទៀត ដើម្បីចូលរួមបង្កើនសក្តានុពលផ្នែកនេះ។
ទោះជាយ៉ាងណាលោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងថា ការផលិតស៊ីម៉ងត៍ក្នុងស្រុកមិនទាន់គ្រប់តម្រូវការនៅឡើយទេ យើងនៅតែពឹងផ្អែកការនាំចូលច្រើនពីប្រទេសជិតខាង ដោយសារតម្រូវការខ្ពស់ក្នុងវិស័យសំណង់ និងអចលនវត្ថុ ដែលកំពុងមានភាពរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ននេះ៕