សណ្ឋាគារអាមេរិកដ៏ល្បីឈ្មោះមួយនឹងបើកដំណើរនៅកម្ពុជាក្នុងឆ្នាំ ២០២២

0

ដោយ ម៉ាណេត
ភ្នពេញ៖ ក្រុមហ៊ុន Hilton Hotels & Resorts ដែលមានមូលដ្ឋាននៅអាមេរិកបានប្រកាសថា សណ្ឋាគារ Hilton Phnom Penh Hotel នឹងបើកដំណើរការនៅឆ្នាំ ២០២២ ខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់គ្រងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យក្រុមហ៊ុន GFC ដើម្បីប្រតិបត្តិការសណ្ឋាគារថ្មីមួយនៅក្នុងរាជធានីភ្នំពេញនៅចុងឆ្នាំ ២០១៩។

ផ្នែកមួយនៃការអភិវឌ្ឍន៍ប្រើចម្រុះ ការបើកសណ្ឋាគារ Hilton Phnom Penh Hotel ដែលមាន ២៨០ បន្ទប់ នឹងបើកដំណើរការសម្រាប់បម្រើដល់វិស័យសណ្ឋាគារនៅកម្ពុជានៅឆ្នាំ ២០២២។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។

លោក Paul Hutton អនុប្រធានប្រតិបត្តិការក្រុមហ៊ុន Hilton ប្រចាំអាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា “កម្ពុជាមានភាពល្អប្រសើរក្នុងការទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិធំជាងគេទីបីនៅក្នុងតំបន់អាស៊ានកាលពីឆ្នាំមុនដែលដោយគ្រាន់នៅក្រោមវៀតណាម និងឥណ្ឌូនេស៊ី ហើយយើងជឿជាក់ថា ភាពខ្លាំងរបស់ក្រុមហ៊ុននឹងឆ្ពោះទៅរករយៈពេលវែងក្នុងការជួយជំរុញភ្នំពេញជាគោលដៅទេសចរណ៍”។

ដោយមានចម្ងាយ ៩ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សណ្ឋាគារ Hilton Phnom Penh នឹងស្ថិតនៅក្បែរតំបន់សំខាន់ៗដូចជាផ្សារធំថ្មីភ្នំពេញ និងអគារវឌ្ឍនៈដែលជាអគារខ្ពស់ជាងគេនៅប្រទេសនេះ។

លក្ខណៈពិសេសររបស់សណ្ឋាគារ Hilton Phnom Penh នឹងរួមបញ្ចូលទាំងភោជនីយដ្ឋានបរិភោគអាហារពេញមួយថ្ងៃ ភោជនីយដ្ឋានពិសេស ហាងកាហ្វេ កន្លែងទទួលភ្ញៀវ កន្លែងសម្រាក កន្លែងហាត់ប្រាណ អាងហែលទឹក និងកន្លែងធ្វើការលាតសន្ធឹងជាង ១,៥០០ ម៉ែត្រការ៉េរួមទាំងបន្ទប់ប្រជុំទំហំ ៨៧៥ ម៉ែត្រការ៉េ។

លោក Guy Phillips អនុប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍អាស៊ី និងអូស្រ្តាលីប្រចាំក្រុមហ៊ុន Hilton បានមានប្រសាសន៍ថា “វាជាពេលវេលាដ៏ល្អមួយក្នុងការឈានជើងចូលទៅក្នុងទីផ្សារកម្ពុជាជាគោលដៅដែលកំពុងមានកំណើនដោយអាជីវកម្មសកលបានបង្កើតវត្តមាននៅក្នុងទីក្រុងនេះ។ រដ្ឋាភិបាលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដើម្បីជំរុញការទាក់ទាញទេសចរណ៍របស់ខ្លួន”។

បច្ចុប្បន្ន ក្រុមហ៊ុន Hilton ប្រតិបត្តិការសណ្ឋាគារចំនួន ៣៩ នៅទីផ្សារចំនួន ៩ នៅអាស៊ីអាគ្នេយ៍រួមមានប្រទេសថៃ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា។ ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ ក្រុមហ៊ុនគ្រោងនឹងបើកសណ្ឋាគារចំនួន ៥៤ បន្ថែមទៀតនៅក្នុងគម្រោងរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here