បើទោះជានៅពេលបច្ចុប្បន្ន ការវិនិយោគនៅលើវិស័យអចលនទ្រព្យកំពុងតែមានភាពពុះកញ្ជ្រោលយ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួនទៀតនៅតែបង្ហាញពីភាពមិនច្បាស់លាស់ក្នុងចិត្ត និងមិនហ៊ានចូលរួមនៅក្នុងការវិនិយោគដើម្បីទទួលបានចំណេញនៅពេលអនាគតនោះឡើយ ។ ភាពស្ទាក់ស្ទើរទាំងនេះ ក៏ព្រោះអ្នកទាំងនោះ គ្មានជំនឿចិត្តថានឹងបានទទួលភាគលាភពីវិស័យនេះ ។ ជាការចូលរួមជាគំនិត និងផ្តល់ជំនឿចិត្តដល់លោកអ្នកក្នុងការវិនិយោគក្នុងវិស័យនេះ គេហទំព័រ Propertyarea.asia សូមលើកយកចំណុចសំខាន់ចំនួន4មកបង្ហាញ ដែលហេតុផលបញ្ជាក់ប្រាប់ថា ប្រសើនបើមានលទ្ធភាព លោកអ្នកគួរតែចូលរួមនៅក្នុងវិស័យនេះ ។
1- ជាទ្រព្យអសកម្ម ប៉ុន្តែអាចបំពេញតម្លៃបន្ថែមបានឡើងជារឿយៗ ៖
ចំណុចខ្លាំងរបស់អចលនទ្រព្យ គឺជាទ្រព្យសម្បត្តិដែលអាចបំពេញតម្លៃខ្ពស់ឡើងស្ទើរជារៀងរាល់ឆ្នាំ ហើយតម្លៃមិនអាចធ្លាក់ចុះទៅតាមអាយុកាលនោះទេ មានន័យថា កាន់តែយូរ កាន់តែមានតម្លៃកើនឡើង ដែលជាទូទៅ មានពេលវេលាច្រើនជាង5ឆ្នាំ ទើបអាចឃើញពីភាពច្បាស់លាស់នៃការកើនតម្លៃ ។ ប៉ុន្តែប្រសិនអចលនទ្រព្យទាំងនោះស្ថិតក្នុងទីតាំងល្អ មានសក្តានុពល នឹងកាន់តែបង្កើតតម្លៃបានខ្ពស់ ។ ប៉ុន្តែការកើនឡើងនៃតម្លៃអចលនទ្រព្យ គឺអាស្រ័យលើកត្តាបរិស្ថានផ្សេងៗ ព្រមទាំងមជ្ឈដ្ឋាននៃការអភិវឌ្ឍទីតាំងនោះផងដែរ ។ មុននឹងសម្រេចចិត្តទិញ អ្នកគួរពិចារណាឱ្យល្អថា ទីតាំងនោះមានសក្តានុពលនាពេលអនាគត ឬអត់ ។