ដោយ ៖ រ៉ាណេត
សៀមរាប ៖ ក្រុមហ៊ុន អឺបេនលីវីងសូលូសិន (Urban Living Solutions) ជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម បានរួមសហការជាមួយក្រុមហ៊ុន ភ័ញធើប្រផឹធី (Pointer Property) ដែលជាក្រុមហ៊ុនរីកចម្រើនផ្នែកវិស័យអចលនទ្រព្យ បានប្រារព្ធពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’ ដែលជាផ្នែកមួយស្ថិតនៅក្នុងទីក្រុងរណប សៀមរាបខាងកើត របស់ខ្លួនជាផ្លូវការ ក្រោមការចូលរួមពីសំណាក់បណ្តាក្រុមហ៊ុនភ្នាក់ងារជាដៃគូ និងភ្ញៀវកិត្តិយសជាង២០០នាក់ រួមជាមួយនឹងវត្តមានរបស់ម្ចាស់គម្រោងផ្ទាល់។
នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច គម្រោងបុរីទំនើប “ភូមិបាគង” នឹងបើកជូនជាសារធារណៈក្នុងការចូលទស្សនាផ្ទះគំរូដោយសេរី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ខេត្តសៀមរាប ចម្ងាយប្រមាណ ១០នាទីពីផ្សារម៉ាក្រូ។ ពិធីបើកសម្ពោធផ្ទះគំរូជាផ្លូវការនេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដោយក្នុងនោះ ក៏មានវត្តមានរបស់ លោក ហ៊ុន មុនីវណ្ណ ដែលជាអនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ រួមទាំងម្ចាស់ក្រុមហ៊ុន ម្ចាស់សណ្ឋាគារ សភាពាណិជ្ជកម្ម សមាជិកនៃសមាគមន៍កម្ពុជា និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។
-->
ក្រុមហ៊ុន អឺបេនលីវីងសូលូសិន មានស្នាដៃជោគជ័យជាច្រើននៅទីក្រុងភ្នំពេញ ដែលមានដូចជាបណ្ដុំសហគមន៍ហ្វេកថូរីភ្នំពេញ (Factory Phnom Penh) សំណង់ខុនដូអឺបេនឡហ្វ (Urban Loft Condominium) សំណង់ខុនដូអឺបេនវីឡេច (Urban Village Condominium) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងខ្មែរ និងអន្តរជាតិ។ គម្រោងបុរី ភូមិបាគង គឺជាជំហានទីមួយរបស់គម្រោង សៀមរាបខាងកើត នៅលើផ្ទៃដីសរុប ២១៥ហិកតា ដែលរួមមានតំបន់អាជីវកម្ម តំបន់លំហែរកម្សាន្ត មហាវិទ្យាល័យ និងតំបន់រស់នៅបែបធម្មជាតិ។ ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺចង់អភិវឌ្ឍខេត្តសៀមរាបនេះ គឺជាការអភិវឌ្ឍប្រែក្លាយជាតំបន់ឱ្យមានសក្ដានុពលខ្ពស់ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ដែលគួរឱ្យចាប់អារម្មណ៍ និងចង់រស់នៅប្រចាំនៅក្នុងតំបន់។
ជាមួយនឹងការអភិវឌ្ឍសាងសង់បុរីភូមិបាគង ក្រុមហ៊ុនបានសហការណ៍ជាមួយក្រុមហ៊ុនអន្តរជាតិ BRCM ក្នុងទំហំទុនវិនិយោគជាង ៣៥លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីសរុបប្រមាណជាង ៤.៧ ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិថ្មីរបស់ខេត្តសៀមរាប។ លក្ខណៈពិសេសនៃគម្រោងបុរីភូមិបាគង គឺមានបណ្តុំនៃសួនច្បារចំនួន ២២កន្លែង និង៥០ភាគនៃបរិវេណសរុបហ៊ុព័ទ្ធទៅដោយធម្មជាតិដែលជាពិភពបៃតង។ នៅក្នុងបុរីរួមមាន សាលារៀន ផ្សារ ចំណតយានយន្តរួម និងស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ក្នុងខេត្តសៀមរាប។ បុរីភូមិបាគង ផ្តោតសំខាន់លើការរៀបចំគម្រោងដែលគាំទ្រឱ្យមានវប្បធម៌ប្រាស្រ័យទាក់ទង ស្និទ្ធស្នាលរវាងអ្នកជិតខាង បរិយាកាសស្រស់ស្រាយដែលមានដើមឈើសួនច្បារបៃតងជុំវិញ។
លោក ហ៊ុន មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានមានប្រសាសន៍ឱ្យដឹងថា លោកពិតជាមានជំនឿជឿជាក់យ៉ាងខ្លាំងទៅលើគម្រោងមួយនេះ ដោយសារតែម្ចាស់គម្រោងបានគិតគូរពីប្រយោជន៍របស់សហគមន៍ទាំងមូល ក៏ដូចជាមានផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់ដ៏មានសក្ដានុពលខ្ពស់ផ្នែកអាជីវកម្ម ទេសចរណ៍ និងសហគមន៍រស់នៅដ៏ទំនើបដំបូងគេនៅក្នុងខេត្តសៀមរាប ។
សម្រាប់ព័ត៌ពីកម្មវិធីលម្អិតអាចចូលទៅកាន់ ៖ https://www.facebook.com/BakongVillage/
ទីតាំង៖ https://goo.gl/maps/RwHV8DwsWp3Z1atVA