ដោយវុត្ថា
ម៉ាឡេស៊ីៈ សាជីវកម្មសណ្ឋាគារ Hyatt របស់អាមេរិកដែលល្បីល្បាញខាបដិសណ្ឋារកិច្ចលំដាប់ពិភពលោក មានទីស្នាក់ការនៅទីChicago កំពុងពង្រីកក្នុងទីផ្សារក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី។

ដោយវុត្ថា
ម៉ាឡេស៊ីៈ សាជីវកម្មសណ្ឋាគារ Hyatt របស់អាមេរិកដែលល្បីល្បាញខាបដិសណ្ឋារកិច្ចលំដាប់ពិភពលោក មានទីស្នាក់ការនៅទីChicago កំពុងពង្រីកក្នុងទីផ្សារក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី។

ដោយឡែកនៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនសណ្ឋាគារនេះគ្រោងនឹងសាងសង់ចំនួន២សណ្ឋាគារបន្ថែមទៀត ក្នុងរយៈពេល២ ទៅ៣ឆ្នាំខាងមុខនេះ។
នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាសណ្ឋាគារនេះបាន និងកំពុងសាងសង់ដែលសម្រេចបានប្រមាណ៨០ភាគរយ និងគ្រោងបើកដំណើរការនៅឆ្នាំ២០២០នេះ។ វាជាផ្នែកមួយនៃការលើកកំពស់មុខមាត់ប្រទេសកម្ពុជា ទៅកាន់ឆាកអន្តរជាតិ ពិសេសសណ្ឋាគារនេះ នឹងចូលរួមផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា។
ក្រុមហ៊ុនបុត្រសម្ព័ន្ធ សណ្ឋាគារ Hyatt បានចុះកិច្ចព្រមព្រៀងគ្រប់គ្រងជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hap Seng Consolidated Bhd ដើម្បីអភិវឌ្ឍសណ្ឋាគារ Hyatt Centric នៅតំបន់ Kota Kinabalu នៃរដ្ឋ Sabah ។
សណ្ឋាគារនេះមាន២២ជាន់ ដែលមានបន្ទប់គេង២២០ ជាសណ្ឋាគារលំដាប់កំពូលរបស់ក្រុមហ៊ុនHap Seng Consolidated Bhd និងជាសណ្ឋាគារ Hyatt លើកដំបូង នៅប្រទេសម៉ាឡេស៊ី។ គេរំពឹងថាសណ្ឋាគារននឹងបើកឱ្យដំណោះរការនៅឆ្នាំក្រោយ។
សណ្ឋាគារនេះ មានទីតាំងស្ថិតនៅចំងាយប្រមាណ១០គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិ Kota Kinabalu ហើយអ្នកដែលគូប្លង់សណ្ឋាគារនេះ គឺជាស្ថាបត្យករជនជាតិជប៉ុនដ៏ល្បីឈ្មោះ គឺលោក Kengo Kuma ។ លោក Kengo Kuma បាននឹងកំពុងគូរប្លង់សណ្ឋាគារ Hyatt Regency Hotel Kuala Lumpur មួយទៀត ស្ថិតនៅក្នុងគម្រោងចំរុះ KL Midtown ដែលមានទំហំប្រាក់ចំនួន៣,៨ ពាន់លានរីងហ្គីត។
គម្រោងចំរុះKL Midtown ជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hap Seng Consolidated Bhd និង Naza TTDI Sdn Bhd ដែលជាក្រុមហ៊ុនអចលនទ្រព្យរបស់ Naza Group និងជាអ្នករៀបចំផែនការមេសម្រាប់ក្រុមហ៊ុន KL Metropolis ក្នុងទំហំទឹកប្រាក់ ២០ ពាន់លានរីងហ្គីត។
កាលពីថ្ងៃសៅរ៍កិច្ចព្រមព្រៀងគ្រប់គ្រងមួយ ត្រូវបានចុះហត្ថលេខាដោយលោក Datuk Jorgen Bornhoft ប្រធានក្រុមហ៊ុន Hap Seng និងលោក David Udell ប្រធានក្រុមហ៊ុន Hyatt Asia Pacific ។
សណ្ឋាគារក្រោមស្លាកយីហោ Hyatt Regency មានចំនួន១៩៥ទីតាំង នៅក្នុងប្រទេសជាង៣០ជុំវិញពិភពលោក។ សណ្ឋាគារនេះ ផុ្តល់ជូននៅសេវាកម្មជាច្រើនរួមមាន កន្លែងធ្វើការ កន្លែងលម្ហែកាយ កន្លែងស្នាក់នៅ និងកន្លែងទទួលយកនូវបទពិសោធថ្មីនៃម្ហូបអាហារដ៏ជាទីពេញនិយមជាដើម៕