ដោយៈ រ៉ាណេត
ភ្នំពេញៈ លំនៅដ្ឋានបែបអាជីវកម្ម ដែលមានលក្ខណៈពិសេសកូនកាត់បែបអឺរ៉ុបលើកដំបូកគេនៅកម្ពុជា ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Star Heritage Residence បានចាប់ផ្តើមសម្ពោធបើកការដ្ឋានសាងសង់ និងប្រកាសលក់គម្រោងជាផ្លូវការហើយ ក្រោមការចូលរួមអបអរសាទរ ពីសំណាក់ក្រុមហ៊ុនភ្នាក់ងារជាដៃគូ រួមជាមួយនឹងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

-->
នាយកគ្រប់គ្រងគម្រោង លោក អ៊ី ពិសិដ្ឋ បានមានប្រសាសន៍នៅក្នុងឱកាសសម្ពោធបើកការដ្ឋានសាងសង់ កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ថា គម្រោងសំណង់លំនៅដ្ឋានស្ដង់ដាអាជីវកម្ម ដែលមានលក្ខណៈកូនកាត់បែបអឺរ៉ុបនេះ គឺជាស្ថាបត្យកម្មថ្មីមួយ ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។លោកបន្តថា ជាមួយនឹងការរចនាម៉ូដយ៉ាងស្រស់ស្អាត ទាន់សម័យ និងទាក់ទាញជាទីបំផុត ជាមួយនឹងការផ្តល់ជូននូវប្លង់រឹងបញ្ជាក់ពីកម្មសិទ្ធិ ពីមន្ទីរសូរិយោដីរាជធានីភ្នំពេញ ស្របច្បាប់១០០ភាគរយ បន្ទាប់ពីអតិថិជនបង់បាន៣០ភាគរយ ។
លោកបន្តទៀតថា “មុនពេលសម្រេចចិត្តបណ្តាក់ទុនវិនិយោគ លើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទ ក្រុមហ៊ុនបានធ្វើការសិក្សាយ៉ាងលម្អិត ទៅលើស្ថានភាពដ៏ល្អប្រសើរនៃទីតាំង ការសិក្សាពីក្បួនតម្រាស្របតាមហុងស៊ុយបុរាណចិន រួមជាមួយនឹងក្បួនវិទ្យាសាស្ត្រផ្នែកបច្ចេកទេសសំណង់យ៉ាងត្រឹមត្រូវ ដែលធ្វើយ៉ាងណាអាចផ្តល់នូវផាសុកភាព សុវត្ថិភាពខ្ពស់ និងភាពល្អប្រសើរដល់អតិថិជនដែលជាអ្នករស់នៅ”។
លោកបានបន្តទៀតថា សម្រាប់គម្រោងថ្មីមួយនេះ ចំនួនគឺមានកំណត់ ដោយក្រុមហ៊ុនធ្វើការអភិវឌ្ឍត្រឹមតែចំនួន៤ល្វែង រួមបញ្ចូលគ្នាតែប៉ុណ្ណោះ ដោយក្នុងមួយល្វែងមានកម្ពស់៣ជាន់ មានប្លង់សេរឹងមាំគ្រប់ជាន់ មានបន្ទប់គេងចំនួន៥ បន្ទប់ទឹកចំនួន៦ ដោយមានទំហំ ៤,២ X ១៦ ម៉ែត្រ បែរមុខទៅទិសខាងកើត ដោយទុកទីធ្លាមុខផ្ទះ៧ម៉ែត្រ ងាយស្រួលក្នុងការទុកដាកយានយន្ត នៅសល់ខាងក្រោយផ្ទះ ២,៥ម៉ែត្រ សម្រាប់ម្ចាស់លំនៅដ្ឋានប្រើប្រាស់ ឬរៀបចំទុកដាក់សម្ភារៈផ្សេងៗទៅតាមតម្រូវការ។

គម្រោងលំនៅដ្ឋានស្តង់ដាអាជីវកម្មកូនកាត់អឺរ៉ុប ដែលចំនួនត្រឹមតែ៤ល្វែងនេះ ត្រូវបានក្រុមហ៊ុនធ្វើការអភិវឌ្ឍ នៅទីតាំងដ៏មានសក្ដានុពល ដែលមានប្រជាជនរស់នៅជាច្រើន ស្ថិតនៅជាប់ផ្លូវទំហំ៣០ម៉ែត្រ ដែលមានចរាចរណ៍យ៉ាងមមាញឹក ហ៊ុំព័ទជុំវិញទៅដោយបុរីធំៗជាច្រើន ស្ថិតនៅតំបន់ឈូកវ៉ា៣ សង្កាតក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលផ្តល់ភាពល្អប្រសើរដល់ការរស់នៅ និងប្រកអាជីវកម្មផ្សេងៗផងដែរ។
លោក អ៊ី ពិសិដ្ឋ បានមានប្រសាសន៍បញ្ជាក់ប្រាប់ថា “គម្រោងលំនៅដ្ឋានស្តង់ដាអាជីវកម្មមួយនេះ នឹងផ្តល់ភាពចំណេញជាច្រើនដល់អ្នករស់នៅ ក៏ដូចជាអ្នកទិញទុកវិនិយោគបន្តទៅថ្ងៃអនាគត”។ លោកបានបន្តទៀតថា “រាល់ការសាងសង់ និងរចនាម៉ូដទាំងអស់ សុទ្ធតែត្រូវបានយកចិត្តទុកដាក់ ពីអ្នកជំនាញផ្នែកស្ថាបត្យកម្ម ទាំងទំហំ គម្លាតទីធ្លាក្នុងផ្ទះ សុទ្ធតែធានាថាមានភាពល្អប្រសើរ មានលំហូរខ្យល់ចេញចូល មានពន្លឺធម្មជាតិគ្រប់គ្រាន់ ដែលក្រៅពីផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មយ៉ាងប្រសើរនោះ ថែមទាំងអាចជួយសន្សំសំចៃទៅលើការប្រើប្រាស់អគ្គិសនីបានទៀត”។
សម្រាប់អ្នកដែលមានបំណ ង់ចង់ក្លាយជាម្ចាស់លំនៅដ្ឋានអាជីវកម្ម ដ៏ទាន់សម័យ និងស៊ីវិល័យខាងលើនេះ ក្រៅពីមានឱកាសទទួលបានការបញ្ចុះតម្លៃពិសេស ពីក្រុមហ៊ុនអភិវឌ្ឍន៍ ថែមទាំងទទួលបានកាដូរយ៉ាងច្រើន ដែលនឹងត្រូវបានបំពាក់ និងរៀបចំនៅក្នុងលំនៅដ្ឋានរួចជាស្រេច ដូចជាបណ្តាញអគ្គិសនី បណ្តាញទឹកស្អាត អំពូលរំយោលលម្អពិដានដ៏ទំនើប និងស្រស់ស្អាត ទូតាំង ទូចង្ក្រានបាយ ដែលមានតម្លៃសរុបប្រមាណ១ម៉ឺនដុល្លារ និងការផ្តល់ជូននូវកម្មវិធីបង់រំលោះជាច្រើនជម្រើស ជាមួយនឹងអត្រាការប្រាក់ទាបបំផុត។
សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងបានតាមរយៈទូរស័ព្ទ ០៧៨ ៥៦៨ ០០០/ ០៩៨ ៥៦៨ ០០០/ ០៦៦ ៥៦៨ ០០០៕




