ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ទីបំផុតបន្ទាប់ពីការរង់ចាំរយៈពេលជិត១០ឆ្នាំ ក្តីសង្ឃឹមកំពុងកើតមានហើយ ដោយអាគា Gold Tower42បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ ដោយក្រុមហ៊ុនទទួលបន្ទុកសាងសង់អាគារនេះ បានលើកដងស្ទូចដើម្បីនាំយកសម្ភារៈបរិក្ខានានាឡើងលើអាគារនេះ។
ការដាក់ដងយោង (Tower Grand)ដើម្បីនាំយកដែក និងសម្ភារៈបរិក្ខាដើម្បីចាប់ផ្តើមសាងសង់អាគារនេះបានចាប់ផ្តើមនៅថ្ងៃនេះ ដោយអ្នកដំណើរឆ្លងកាត់ផ្លូវនេះអាចឃើ ញសកម្មភាពក្រុមការងារបច្ចេកទេសធ្វើការងាររបស់ខ្លួនយ៉ាងសកម្ម។ អាគារGodl Tower42វិនិយោគ YUNWOO Cambodia សហការជាមួយក្រុមហ៊ុន Hongtao Decoration Co.,Ltd និង H T W M Engineering Cambodia Co., Ltd ដើម្បីសាងសង់អាគារនេះឡើងវិញ ដែលគំរោងអាគារនេះនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ខាងមុខនេះ។
-->
លោក Liu Nianxin អគ្គនាយកក្រុមហ៊ុន Hongtao Decoration Co., Ltd និងHTWM Engineering Cambodia Co,Ltd បានលើកឡើងថា ការសម្រេចចិត្តដាក់ទុនវិនិយោគបន្តលើគម្រោងអគារ៤២ជាន់ គឺមានចំនុចសំខាន់៤ ដូចជាទី១ ក្រុមហ៊ុន Hongtao មានបទពិសោធន៍ក្នុងរយៈពេលជាង៣០ឆ្នាំ ទៅលើគម្រោងសាងសង់អគារខ្ពស់ៗ ដែលល្បីៗបំផុតក្នុងប្រទេសចិន ទី២គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលជាគោលការណ៍របស់ប្រទេសចិន ដែលលោកជឿជាក់ថា គោលការណ៍ខាងលើនេះ នឹងធ្វើឲ្យអគារ៤២ជាន់សម្រេចបានជោគជ័យ ទី៣ ទីតាំងអគារ៤២ជាន់នេះ ជាទីតាំងមានហាងឆេងល្អ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ និងទី៤.សំណង់អគារ៤២ជាន់នេះរឹងម៉ាំ។ លោកបន្តថា លោកសោកស្តាយមែនទែន នៅពេលឃើញអគារមួយនេះត្រូវបានគេបោះបង់ចោល ដូចនេះ ទើបក្រុមហ៊ុនរបស់លោកត្រឡប់មកសហការគ្នា ដើម្បីសាងសង់អគារនេះឡើងវិញ ជាពិសសរំពឹងខ្ពស់ថា ក្រុមហ៊ុនទាំងពីរនឹងអាចរកបា្រក់កំរៃយ៉ាងច្រើនពីអគារមួយនេះ ។

លោក Kim Tae Yeon អគ្គនាយកក្រុមហ៊ុន YUNWOO CAMBODIA Co.,LTD បានឲ្យដឹងថា ក្រុមហ៊ុនបានបន្ថែមទុន១៥០លានដុល្លារលើគម្រោង Golden Tower មួយនេះ ដោយកាលពីមុនធ្លាប់បានបោះទុនចំនួន១០០លានដុល្លារ រួចមកហើយ។ ដោយបច្ចុប្បន្ននេះអគារដែលជាប់គាំងរាប់ឆ្នាំនេះ បានសាងសង់ដល់ជាន់ទី៣១រួច ហើយនិងបានពន្យាពេលសាងសង់មកទល់ពេលនេះ។ លោកបន្តថា បន្ទាប់ពីអគារ Gold Tower 42 នេះសម្រេចការសាងសង់ជាស្ថាពរ វានឹងក្លាយជាសមិទ្ធផលអគារពាណិជ្ជកម្មថ្មី ដ៏អស្ចារ្យមួយទៀត ក្នុងរាជធានីភ្នំពេញ ដែលនេះជាការឆ្លុះបញ្ចាំងពីការអភិវឌ្ឍរីកចម្រើន ព្រមទាំងបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាតទៅអនាគត។
ឧបនាយករដ្ឋមន្រី្ត យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានថ្លែងថា ក្នុងរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សូមអបអរសាទរជាមួយក្រុមហ៊ុនទាំងពីរ ដែលបានចាប់ដៃគ្នារវាងក្រុមហ៊ុនចិន និងកូរ៉េ ដើម្បីកសាងអគារ៤២ជាន់នេះឲ្យទទួលបានជោគជ័យ នេះជាចំនុចមួយដ៏ល្អប្រសើរ។ លោកបន្តថា “នេះជាឱកាសមួយដ៏ល្អ ដែលក្រុមហ៊ុនទាំងពីរបានសម្រេចចិត្តវិនិយោគ ហើយពង្រីកការវិនិយោគដ៏ធំមួយ ដើម្បីសាងសង់អគារ៤២ជាន់ នៅលើទឹកដីកម្ពុជា នាកណ្តាលរាជធានីភ្នំពេញនេះសបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនទាំងពីរមានជំនឿជឿជាក់ យ៉ាងរឹងម៉ាំមកលើរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេសក៏ដូចជាក្នុងការ ការពារនូវសុខសន្តិភាព និងបរិស្ថានអំណោយផលយ៉ាងសំបូរបែប” ៕











