ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញសូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ របស់កម្ពុជាក្នុងសញ្ញាវិជ្ជមាន សម្រាប់រយៈពេលមធ្យម(ឆ្នាំ២០១៧-២០២១) ជាមួយនឹងកំនើ នល្អប្រសើរ ដោយសេដ្ឋកិច្ចប្រទេសនេះអាចរក្សាបន្ត កំណើនអត្រាអតិផរណា អាចគ្រប់ គ្រងបាន និងមានស្ថិរភាពអត្រាប្តូរប្រាក់ក្នុងតម្លៃសមរម្យ ។
យោងតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ សាធារណៈសម្រាប់រៀបចំសេចក្តីព្រៀងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលគេហទំព័រ Propertyarea.asia ទទួលបាននាព្រឹក ថ្ងៃទី៣០ មិនានេះបានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាសំខាន់ៗឆ្នាំ២០១៧-២០២១ កម្ពុជានឹងអាច រក្សាបានស្ថិរភាពល្អប្រសើរ ដោយផលិតផលសរុបក្នុងស្រុក (ផសស) នឹងកើនពី៨៩ម៉ឺនប៊ី លានរៀលនៅក្នុងឆ្នាំ២០១៧ ដល់ជាង ១៣០ ម៉ឺនប៊ឺលានរៀល នៅក្នុងឆ្នាំ២០២១ ហើយប្រាក់ ចំណូលសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ នឹងកើនពី ១៤២៧ ដុល្លារ នៅក្នុងឆ្នាំ២០១៧ ដល់ ២០៣៥ដុល្លារអាមេរិក ដល់ឆ្នាំ២០២១។
ចំណែកអតិផរណាកំណើនជាមធ្យមប្រចាំឆ្នាំ២,៩ភាគរយ នៅឆ្នាំ២០១៧ នឹងអាចបន្ត រក្សាអត្រាបានក្នុងរង្វង់៣,២ភាគរយនៅឆ្នាំ២០២១។ ចំនែកអត្រាប្តូប្រាក់ស្ថិតក្នុងរង្វង់ ៤០៤៥ រៀល ក្នុងមួយដុល្លារនៅឆ្នាំ២០១៧ នឹងអាចបន្តរក្សាក្នុងអត្រាប្តូរប្រាក់៤០៣៧រៀល ក្នុងមួយដុល្លារនៅឆ្នាំ ២០២១ ផងដែរ។