ដោយ : វុត្ថា
ភ្នំពេញ : ការសម្ភោធដាក់ឲ្យដំណើរការអចលនទ្រព្យ ក្នុងប្រទេសម៉ាឡេស៊ីនៅ តែបន្តកើនឡើង បើទោះបីស្ថិតនៅក្នុងគម្រោង ដែលលក់មិនទាន់ទទួលបានជោគជ័យយ៉ាងណាក្តី។
យោងតាមការស្ទង់មតិមួយ របស់សមាជិកក្រុមហ៊ុនអចលនទ្រព្យ និងលំនៅដ្ឋានម៉ាឡេស៊ី (REHDA) លើក្រុមហ៊ុនចំនួន២០០បានឱ្យដឹងថា លំនៅឋាន និងអគារពាណិជ្ជកម្មចំនួន១៥,០៨២យូនីត បានសម្ពោធដាក់ប្រើប្រាស់នៅក្នុងពាក់កណ្តាលឆ្នាំ២០១៧។នេះគឺជាចំនួនខ្ពស់បំផុតគិតត្រឹមយៈពេល៦ខែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
-->

សម្រាប់ទីផ្សារប្រទេសនេះ ក៏បានប្រឈមនឹងការកើនឡើងនូវការផ្គត់ផ្គង់លើសតម្រូវការ សម្រាប់អ្នកអភិវឌ្ឍកាន់តែច្រើនក្នុងពេលតែមួយផងដែរ។
ការស្ទង់មតិដូចគ្នាបានបង្ហាញថា តម្លៃអចលនទ្រព្យចន្លោះពី១២៩,០០០ ម៉ឺនដុល្លារ ដល់២៥៩,000ដុល្លារបានកើនឡើង៤៥ភាគរយ នៃអចលនទ្រព្យដែលមិនទាន់លក់នៅក្នុងឆមាសទី២ ក្នុងឆ្នាំ២០១៧ ពោលគឺកើនឡើងពី៣១ភាគរយនៅឆមាសទី1នៃឆ្នាំដដែលនេះ ។ការស្ទង់មតិនេះបានធ្វើឡើងដោយសមាជិករបស់ ក្រុមហ៊ុន REHDA នៅ Peninsular Malaysia។

អគ្គនាយកក្រុមហ៊ុនREHDA លោក Datuk Seri Fateh Iskandar Mohamed Mansor បាននិយាយថា ភាគច្រើននៃអចលនទ្រព្យដែលមិនទាន់លក់ចេញទាំងនេះ គឺជារបស់ក្រុមហ៊យចលនទ្រព្យ Johor, Selangor និង Negri Sembilan។
អចលនទ្រព្យមានតំលៃសមរម្យក្នុងចន្លោះពី១លាន និង២,៥លានរីងហ្គីតមានតែ២០ភាគរយនៃអចលនទ្រព្យ ដែលមិនទាន់លក់ចេញនៅពាក់កណ្តាលឆ្នាំ២០១៧៕









