តើក្រុមហ៊ុនយក្ស R&F Property ដែលកំពុងផ្លាស់ប្តូរមុខមាត់កម្ពុជា មានប្រវត្តិយ៉ាងដូចម្តេច?

0

ដោយ : វុត្ថា

ភ្នំពេញ : ក្រុមហ៊ុនអចលនទ្រព្យយក្សមកពីប្រទេសចិន R&F Property កំពុងវិនិយោគគំរោងធំៗជាច្រើននៅទីក្រុងភ្នំពេញ និងកំពុងផ្លាស់ប្តូរមុខមាត់ទីក្រុងមួយនេះ។ តើក្រុម​ហ៊ុននេះមានមូលដ្ឋាន និងប្រវត្តិយ៉ាងដូចម្តេច ? គេហទំព័រ Propertyarea.asia ដែលផ្តោតលើព័តមានអចលនទ្រព្យ និងសេដ្ឋកិច្ច ឈានមុខគេនៅកម្ពុជា សូមបង្ហាញត្រួសៗពីប្រវត្តិរបស់ក្រុមហ៊ុននេះ។

ក្រុមហ៊ុន R&F Property បានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ក្នុងទីក្រុងGuangzhou  និងបានពង្រីកការវិនិយោគ គ្របដណ្តប់ទៅលើទីក្រុងជាង៥០ ក្នុងតំបន់ និងនៅលើពិភពលោក ។ ក្រុមហ៊ុន R & F Property បាន​អភិវឌ្ឍន៍អចលនទ្រព្យប្រមាណជា២២០ គម្រោង ។ ក្រុមហ៊ុនបានកាន់កាប់អចលនទ្រព្យ ប្រមា​ណ៤៣​លាន​ម៉ែត្រការ៉េ និងទ្រព្យសម្បត្តិសកម្មមានចំនួន២៣០ពាន់លានយ័ន និងបានផ្តល់ផលិតផលអចលនទ្រព្យកំរិតខ្ពស់ និងសេវាកម្មល្អឥតខ្ចោះ ទៅឱ្យអថិជនរបស់ខ្លួនជាង១លាននាក់។

នៅក្នុងឆ្នាំ ២០០២  ក្រុមហ៊ុន R&F Property បានចូលទៅកាន់ទីផ្សារទីក្រុងប៉េងកាន់ ។ នៅឆ្នាំ២០០៥ ក្រុមហ៊ុនមួយនេះ បានទទួលជោគជ័យដាក់ចូលក្នុងតារាងទីផ្សារភាកហ៊ុនទីក្រុងហុងកុង ។ នៅឆ្នាំ ២០០៩ ក្រុមហ៊ុន R&F Property បានជាប់លេខរៀងកំពូល ក្នុងរយៈត្រឹមតែ៥ឆ្នាំ ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឈានមុខគេក្នុងប្រទេសចិន ។ នៅក្នុងអំឡុងឆ្នាំ២០១៣ ក្រុមហ៊ុនមួយនេះ បានពង្រីកទី​ផ្សាររបស់ខ្លួនដោយស្វែងរកឪកាសវិនិយោគបន្ថែមទៀតនៅក្រៅប្រទេស។ ក្នុងឆ្នាំ២០១៦ R&F Property បានចុះកុងត្រាលក់ក្នុងទំហ៊ុនទឹកប្រាក់ចំនួណ៦០ពាន់លានយ័ន។

ក្រុមហ៊ុន R& F Property អភិវឌ្ឍន៍អចលនទ្រព្យ ស្របតាមតម្រូវការទីផ្សាររបស់អថិតិជន តាមរយៈកេរ្តិ៍ឈ្មោះល្បីល្បាញ លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនប្រភេទ។ អគារលំនៅដ្ឋានរបស់ក្រុមហ៊ុន R& F Property បានឆ្លុះបញ្ចាំងបន្ថែមពីការរក្សាមនុស្សជាតិ ដើម្បីដឹកនាំនិន្នាការអន្តរជាតិ។ ក្រុមស្ថាបត្យកររបស់ក្រុមហ៊ុន នៅតែបន្តគូរប្លង់ឱ្យបានល្អឥតខ្ចោះ ដើម្បីបំពេញតម្រូវការអតិថិជន ។ ក្រុមហ៊ុន R& F Property បានរចនាគំរោងទៅតាមបរិបទទូទាំងប្រទេសចិន ដើម្បីបង្កើនឱ្យមានការសោភ័ណភាព និងគុណភាពជូនដល់ការរស់នៅរបស់ប្រជាជន។ ជាមួយគ្នានោះ ក្រុមហ៊ុន R& F Property បានឈរជើងនៅក្នុងទីក្រុង Hanan ដោយអភិវឌ្ឍន៍កោះទេសចរន៍អន្តរជាតិ (International Tourism Island)  និងគម្រោងអចលនទ្រព្យសម្រាប់ជនចូលនិវត្តន៍ ។ អាចនិយាយបានថា ក្រុមហ៊ុន R& F Property ជាក្រុមហ៊ុនខ្នាតអន្តរជាតិ និងផ្តល់ការរស់នៅតាមបែបទំនើប។ ក្រុមស្ថាបត្យករល្បីល្បា​ញ បានគូប្លង់អគារការិយាល័យប្រភេទA ដើម្បីទាក់ទាញអ្នកជួលដែលមានគុណភាព រួមបញ្ចូលដែលគេដាក់ក្នុងតារាងFortune Global 500។ បន្ថែមពីនេះ ក្រុមហ៊ុន R& F Property បានកាន់កាប់សណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងទីក្រុងសំខាន់ៗ ក្នុងប្រទេសចិន ។

ក្រុមហ៊ុនបានទទួលកិត្តិនាមល្បីល្បាញជាច្រើន រួមមាន The Best Hotel Owner of China ដោយបានអភិវឌ្ឍន៍បែបចម្រុះនូវគំរោងជាច្រើនប្រភេទ មានទាំងផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដើម្បីបង្កើតបានជាកន្លែងពាណិជ្ជកម្មដ៏សំខាន់ ក្នុងគោលដៅបង្ហាញពីការការរស់នៅដោយរីករាយ ជាមួយនឹងទីតាំងដែលពោរពេញទៅសក្កានុពល។ ក្រុមហ៊ុន R& F Property មានគោលបំណងកំពល់លើកម្ពស់ការអភិវឌ្ឍទីក្រុង។ បន្ថែមពីនេះ ក្រុមហ៊ុន R& F Property បានអភិវឌ្ឍនព្រលានយន្តហោះខ្នាតយក្ស Guangzhou International ដើម្បីលើកកម្ពស់សេវកម្មដឹកជញ្ជូនតាមអាកាស និងបង្កើនសេដ្ឋកិច្ច។

បច្ចុប្បន្នក្រុមហ៊ុននេះកំពុងវិនិយោគនៅប្រទេសកម្ពុជា តាមរយៈគំរោងមួយដែលបោះទុនជាង ៧០០លានដុល្លារអាមេរិក ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលគំរោងនេះរួមបញ្ចូលលំនៅដ្ឋានបែបសហកម្មសិទ្ឋ ការិយា​ល័យ ក្លឹបកីឡា មជ្ឈមណ្ឌលពាណិជ្ជកម្ម។

ជាមួយគ្នានេះ R& F Property ក៏បាន និងកំពុងត្រៀមគំរោងថ្មី ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ ផ្សារទំនើប និងលំនៅដ្ឋានដ៏ស៊ីវិល័យ ស្ថិតនៅទីតាំងអតីតរោងចក្រស័ង្កសី តាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខ័ណ្ឌចំការមកក្រុងភ្នំពេញផងដែរ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here