អង្គរសង្ក្រាន្តឆ្នាំ ២០១៨ ទាក់ទាញទេសចរជាតិ និងអន្តរជាតិបានជិត ២ លាននាក់

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី ៦ ដែលរៀបចំធ្វើឡើងនៅក្នុងទឹកខេត្តសៀម ឆ្នាំ២០១៨ នេះ បានទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១,៨ លាននាក់ មានការកើនឡើងប្រមាណ ១២ ភាគរយ បើធៀបទៅនឹងកាលពីឆ្នាំមុន។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងឱ្យដឹងនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងខេត្តសៀមរាប។

 

លោកបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាព្រឹត្តិការណ៍វប្បធម៌ និងទាក់ទាញដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានគេដាក់បញ្ចូលក្នុង Visit ASEAN@50 ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃអាស៊ានកាលពីឆ្នាំមុន។

នៅក្នុងអាស៊ានមានព្រឹត្ដិការណ៍ទេសចរណ៍វប្បធម៌ជាង ៥០ ដែលក្នុងនោះមានព្រឹត្តិការណ៍ចំនួន៥នៅក្នុងប្រទេសកម្ពុជា រួមមាន បុណ្យអុំទូក អង្គរសង្ក្រាន្ត មហោស្រពបុណ្យទន្លេ និងពាក់កណ្ដាលម៉ារ៉ាតុង ។

អង្គរសង្ក្រាន្តបានប្រារព្ធធ្វើនៅឆ្នាំនេះចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសានៅខេត្តសៀមរាបដែលមានប្រាសាទអង្គរវត្តល្បីឈ្មោះមានគោលបំណង ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីសាមគ្គីភាពរបស់គ្រួសារកម្ពុជាទាំងមូល និងរួមចំណែកដល់ការរក្សាវប្បធម៌ និងប្រពៃណីខ្មែរ។

មានកម្មវិធីគួរឱ្យចាប់អារម្មណ៍ជាច្រើនត្រូវបានរៀបចំឡើងក្នុងអំឡុងពេល​ ៤ ថ្ងៃ ដូចជា ការសម្តែងសិល្បៈ របាំព្រះរាជទ្រព្យ ល្ខោនខោល  ល្បែងប្រជាប្រិយខ្មែរ និងការតាំងពិព័រណ៍នៅប្រាសាទសម្បូរព្រៃគុក ជាដើម ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧ ក៏ដូចជាការបង្ហាញពីក្បាលហនុមានផងដែរ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here