ដោយ ៖ វុត្ថា
ភ្នំពេញ ៖ របាយការណ៍ថ្មីមួយរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានឱ្យដឹងថាភាពស្របគ្នាជាសកល ក្នុងតម្លៃអចលនទ្រព្យកំពុងមានការកើនឡើង ហើយវិស័យនេះកំពុងមានការវិវឌ្ឍល្អប្រសើរលើសការរំពឹងទុក។
យោងតាមរបាយការណ៍ដដែលបានបង្ហាញថា មូលនិធិនេះ (IMF)ដែលបានសិក្សាប្រទេសចំនួន៤០ និងទីក្រុងធំៗចំនួន៤៤ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចឈានមុន និងសេដ្ឋកិច្ចលេចធ្លោជាងគេ នៅក្នុងពិភពលោកបានរកឃើញថា លក្ខខណ្ឌហិរញ្ញវត្ថុបង្ខំឱ្យតម្លៃលំនៅដ្ឋាននៅតាមបណ្តាប្រទេសនានា និងទីក្រុងធំៗទាំងឡាយមានការផ្លាស់ប្តូរនៅទូទាំងពិភពលោក។
-->

ការផ្លាស់ប្តូរឆ្ពោះទៅរកភាពស្របគ្នានេះ អាចត្រូវបានគេដាក់បញ្ចូលក្នុងការរួមបញ្ចូលគ្នា នៃអត្រាការប្រាក់ទាបរយៈពេលមធ្យម នៅទូទាំងធនាគារកណ្តាល ដូចជាសកម្មភាពកើនឡើងនៅតាមបណ្តាទីក្រុងធំៗ ក្នុងចំណោមអ្នកវិនិយោគសាជីវកម្ម ក្រុមហ៊ុនមូលធនឯកជន និងក្រុមហ៊ុនវិនិយោគអចលនទ្រព្យ (REIT)។ តម្រូវការពីក្រុមវិនិយោគបរទេស ដែលមានតម្លៃខ្ពស់សម្រាប់ផលិតផល ឬទ្រព្យសម្បត្តិដែលមានសុវត្ថិភាពនៅក្នុងលំនៅដ្ឋានតាមបែបប្រណីត និងកំណើនសេដ្ឋកិច្ចលូតលាស់ជាទូទៅ។
ការសិក្សារបស់ IMF ក៏បានរកឃើញផងដែរថា ជាលទ្ធផលតម្លៃផ្ទះ កំពុងចាប់ផ្តើមមានឥរិយាបថ ដូចជា តម្លៃភាគហ៊ុន ប័ណ្ណបំណុល និងទ្រព្យសកម្មហិរញ្ញវត្ថុដទៃទៀតដែលទទួលរងឥទ្ធិពលពីសកម្មភាពវិនិយោគជុំវិញពិភពលោក។

ដោយផ្អែកលើការគណនារបស់បុគ្គលិកIMF និងស្ថាប័នស្រាវជ្រាវផ្សេងទៀតបានឲ្យដឹងថា ក្នុងចំណោមទីក្រុងនានា ដូចជា ទីក្រុងស៊ាងហៃ និងអុកឡិន បានបង្ហាញពីកំណើនតម្លៃអចលនទ្រព្យ ប្រចាំឆ្នាំខ្ពស់បំផុតនៅចន្លោះឆ្នាំ២០១៣ និង២០១៧។
IMF បានកត់សម្គាល់ផងដែរថា ការធ្វើពិពិធកម្មតម្លៃលំនៅដ្ឋាន ក្នុងសហរដ្ឋអាមេរិកបានកើនឡើង ស្របពេលដែលតម្លៃលំនៅដ្ឋានកើនឡើង ក្នុងទិសដៅវិនិយោគក្រៅពីសហរដ្ឋអាមេរិក ជាពិសេសនៅអាស៊ីនិងអឺរ៉ុប។ តម្លៃលំនៅឋាននៅតាមទីក្រុងធំៗ នៅក្រៅសហរដ្ឋអាមេរិក ដូចជា ទីក្រុងប៉េកាំង ទីក្រុងDublin ទីក្រុងហុងកុង ទីក្រុងឡុងដ៍ ទីក្រុងសេអ៊ូល ប្រទេសសឹង្ហបុរី ទីក្រុងតូក្យូ ទីក្រុងតូរ៉ុនតូ និងទីក្រុង Vancouver បានផ្សារភ្ជាប់ជាវិជ្ជមានជាមួយការបែងចែកតម្លៃផ្ទះនៅអាមេរិក។
របាយការណ៍នេះបានកត់សំគាល់ថា ការធ្វើឲ្យតម្លៃលំនៅឋានកាន់តែមានភាពសមស្របកាន់តែច្រើននៅជុំវិញពិភពលោក បានក្លាយទៅជាការព្យាករណ៍ទុកជាមុនអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។ ក្រុមអ្នកស្រាវជ្រាវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថា “ការធ្វើសមកាលកម្ម(ពេលវេលា)តម្លៃផ្ទះខ្ពស់ជាងនេះ ត្រូវគ្នាទៅនឹងការបង្កើនហានិភ័យដល់កំណើន ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ដោយការគ្រប់គ្រងទៅលើលក្ខខណ្ឌហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ច” ។
នៅក្នុងប្រទេសសេដ្ឋកិច្ចជឿនលឿន ការជួញដូរក្នុងរយៈពេលខ្លីនៃតម្លៃលំនៅដ្ឋានបានកើនឡើងយ៉ាងឆាប់រហ័ស នៅពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ ទោះជាយ៉ាងនេះក្តី ការរីកចម្រើនបែបនេះបានកើនឡើងកាន់តែច្រើន នៅក្នុងបណ្តាទីក្រុងនានា នៅក្នុងពិភពលោក៕








