ដោយ ៖ ដួង ចន្រ្ទា
ភ្នំពេញ ៖ អ្នកវិនិយោគជាច្រើនមកពីបណ្តាប្រទេសក្នុងតំបន់ និងទីក្រុងហុងកុងបានស្វែងរកឳកាសវិនិយោគនៅកម្ពុជា ពិសេសសិក្សាលើគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ដែលកម្ពុជាកំពុងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះ។
ដោយ ៖ ដួង ចន្រ្ទា
ភ្នំពេញ ៖ អ្នកវិនិយោគជាច្រើនមកពីបណ្តាប្រទេសក្នុងតំបន់ និងទីក្រុងហុងកុងបានស្វែងរកឳកាសវិនិយោគនៅកម្ពុជា ពិសេសសិក្សាលើគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ដែលកម្ពុជាកំពុងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះ។
លោកស្រី Sun Xia ជាអ្នកដឹកនាំក្រុមវិនិយោគចិន មកស្វែងយល់ពីគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់កម្ពុជា ចិន បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១៨ មេសា ២០១៨ កន្លងមកថា ក្រុមរបស់លោកស្រី គឺមកពីសាកលវិទ្យាល័យ ណាន់យ៉ាន នៅប្រទេសសឹង្ហបុរី ដោយបានចងក្រងជាសមាគម Nanyang International Clubដែលក្លឹបនេះ មានគម្រោងស្វែងយល់ពីបណ្តាប្រទេស ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រទេសស្ថិតក្នុងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ហើយប្រទេសកម្ពុជា ជាប្រទេសមួយដែលសំខាន់ ក្នុងចំណោមប្រទេសនានា ដែលក្លឹបរបស់លោកស្រីចង់មកស្វែងយល់បន្ថែម។
ប្រតិភូវិនិយោគិនទាំងនោះមកពីប្រទេសមួយចំនួនដូចជា កម្ពុជា ចិន សឹង្ហបុរី ម៉ាឡេស៊ី ហុងកុង ហើយដំនើរទស្សនកិច្ចនេះ រៀបចំដោយ Nanyang Technological University Singapore។
លោកស្រី Sun Xia បានបន្តថា “សមាជិកក្លឹបបានមកផ្លាស់ប្តូរបទពិសោធន៍ ចំនេះដឹង ជាមួយអ្នកវិនិយោគធំៗក្នុងប្រទេសកម្ពុជាផ្ទាល់ ដោយសង្ឃឹមថានាពេលឆាប់ៗនេះក្រុមអ្នកវិនិយោគរបស់លោកស្រី នឹងផ្តោតការវិនិយោគទៅលើវិស័យអចលនទ្រព្យ និងទេសចរណ៍កម្ពុជា”។
ប្រធានសមាគមអតីតនិសិ្សត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា ណាន់យ៉ាន ប្រចាំកម្ពុជា លោក ង៉ោ ប៉េងទី បានឲ្យដឹងផងដែរថា សមាគមរបស់លោកបានសម្របសម្រួលអោយ N T U មកពីបណ្តាប្រទេសផ្សេងៗ ជួបពិភាក្សាគ្នាជាមួយអ្នកវិនិយោគធំៗ ក្រុមអ្នកច្បាប់ ព្រមទាំងអាចបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាផងដែរ។ លោកបានបន្តថា Nanyang Technological University Singapore ជាសាកលវិទ្យាល័យជាប់លេងរៀងទី១១ លើពិភពលោក និងជាប់លេខ១ក្នុងតំបន់អាស៊ី ហើយបច្ចុប្បន្នមាននិសិ្សតកម្ពុជាចំនួន២០០នាក់ បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនេះ។
សព្វថ្ងៃសាកលវិទ្យាល័យមួយនេះ បានធ្វើការងារជាច្រើន ដោយសហការជាមួយមូលនិធិថេនន័រស៊ិច ហ្វោនដេសិន ដើម្បីស្វែងរកកញ្ចប់ថវិកា ដើម្បីឧបត្ថម្ភដល់មន្រី្តរាជការកម្ពុជាទៅសិក្សានៅ Nanyang Technological University Singapore៕