ដោយ ៖ រ៉ាវី
ភ្នំពេញ ៖ កៀនស្វាយ គឺជាស្រុកមួយដែលចំណុះឱ្យខេត្តកណ្តាល និងស្ថិតប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងក្រសែភ្នែករបស់បណ្តាអ្នកវិនិយោគផ្នែកវិស័យដីធ្លី និងអចលនទ្រព្យ ជាពិសេស តំបន់ដែលស្ថិតនៅតាមផ្លូវជាតិលេខ1 និងផ្លូវជាតិលេខ21 ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុង ទំហំ60ម៉ែត្រ ខ្សែទី3 តែម្ដង។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដែលបច្ចុប្បន្នកំពុងមានសកម្មភាពយ៉ាងមមាញឹកលើការវិនិយោគវិស័យដីធ្លីនៅក្នុងតំបន់កៀនស្វាយបានលើកឡើងថា ចំពោះបច្ចុប្បន្ន និងទៅអនាគត ស្រុកកៀនស្វាយ មានសក្ដានុពលខ្លាំងមិនចាញ់តំបន់ជុំវិញរាជធានីភ្នំពេញឯទៀតនោះឡើយ ដែលវាជាភាពល្អប្រសើរសម្រាប់អ្នកវិនិយោគស្វែងរកភាគចំណេញ ក៏ដូចជាសម្រាប់អ្នកសង់លំនៅដ្ឋានផងដែរ។ លោកឧកញ៉ាបានគូសបញ្ជាក់បន្ថែមទៀតថា ៖ សព្វថ្ងៃនេះ ដោយសារតែផ្ទៃដីនៅក្នុងក្រុងមានភាពចង្អៀត និងមានតម្លៃថ្លៃផងនោះ បានជំរុញឱ្យបណ្តាអ្នកវិនិយោគនានា ងាកទៅកាន់តំបន់ជាយក្រុង ដែលក្នុងនោះកៀនស្វាយក៏ស្ថិតក្នុងក្រសែភ្នែករបស់អ្នកជំនួញទាំងអស់នោះដែរ។ ដោយឡែក ហេតុផលដែលបណ្តាលឱ្យដីនៅតំបន់កៀនស្វាយមានភាពលេចធ្លោ ក៏ព្រោះតែទីនេះ នៅមានវិសាលភាពផ្ទៃដីនៅទូលាយ តម្លៃនៅមានកម្រិត ជាពិសេស ជាតំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុង ខ្សែទី3 មានទំហំផ្លូវថ្នល់ដល់ទៅ60ម៉ែត្រ ដែលជាផ្លូវតភ្ជាប់សេដ្ឋកិច្ចយ៉ាងសំខាន់។
ជាមួយគ្នានេះ លោកឧកញ៉ា នួន រឹទ្ធី ក៏បានបង្ហើបប្រាប់ពីដំណឹងល្អនៃការពុះដីឡូត៍លក់របស់ក្រុមហ៊ុន Khmer Foundation Appraisal ក្រោម គម្រោង ជ័យសេរី ដែលស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានផ្តល់ឱកាសដ៏ប្រសើរសម្រាប់អ្នកដែលមានបំណងទិញដីក្នុងទ្រង់ទ្រាយតូច និងមធ្យម ជាមួយតម្លៃសមរម្យ។
សម្រាប់ដីមួយឡូត៍ដែលមានទំហំ 5×20 មានតម្លៃ 7500 ដុល្លារឡើងទៅតែប៉ុណ្ណោះ ដែលវាជាឱកាសដ៏ល្អចំពោះអ្នកដែលចង់ទិញវិនិយោគបន្ត ក៏ដូចជាអ្នកដែលចង់មានទីតាំងសង់លំនៅដ្ឋានផ្ទាល់ខ្លួន។ ដោយឡែកសម្រាប់ការទិញ អតិថិជនអាចមានជម្រើសច្រើនដូចជា អាចបង់ផ្តាច់ ឬ បង់50ភាគរយ ហើយបង់រំលស់ប្រចាំខែត្រឹម75ដុល្លារ រហូតរយៈពេល5ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ត្រឹមតែ 1% តែប៉ុណ្ណោះ ។ លោកឧកញ៉ា បានបញ្ជាក់ទៀតថា ៖ ចំពោះគម្រោងពុះដីឡូត៍ ជ័យសេរី ដែលស្ថិតនៅទីតាំងខាងលើនេះ មានផ្លូវមេក្រាលកៅស៊ូ ទំហំ11 ម៉ែត្រ , ផ្លូវរណប ទំហំ9 ម៉ែត្រ ដោយមានប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងភ្លើងអគ្គិសនីត្រឹមត្រូវ ជាពិសេស មានទីកន្លែងសម្រាប់លំហែរអារម្មណ៍ និងហាងទំនិញផ្សេងៗផងដែរ ។ ដូច្នេះ សូមកុំឱ្យឱកាសដ៏ល្អនេះរំលង់ផុតទៅឱ្យសោះ ៕
