ដោយ៖ ប៊ី
ភ្នំពេញៈ ការអង្កេតថ្មីមួយបានរកឃើញថាតម្លៃផ្ទះលក់នៅខណ្ឌចំនួន៣នៅទីក្រុងភ្នំពេញនៅតែបន្តហក់ឡើងខណៈតម្លៃផ្ទះនៅក្នុងខណ្ឌចំនួន៥មិនការប្រែប្រួលនោះទេ។
យោងតាមសិក្សាដែលធ្វើឡើងដោយគេហទំព័រRealestate.com.khដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានរកឃើញថា នៅក្នុងខែកក្កដា ឆ្នាំ២០២០ តម្លៃផ្ទលក់ជាមធ្យម ក្នុងខណ្ឌចំការមន មានតម្លៃ៨០០,០០០ដុល្លារក្នុងមួយយូនីត ខណ្ឌដូនពេញមានតម្លៃ ៥៧០,០០០ដុល្លារ ខណ្ឌ៧មករាមានតម្លៃ៤៨៥, ០០០ដុល្លារ ខណ្ឌទួលគោក មានតម្លៃ៨៧០,០០០ដុល្លារ ខណ្ឌជ្រោយចង្វាមានតម្លៃ៣៥០,៥០០ដុល្លារ ខណ្ឌច្បារអំពៅ មានតម្លៃ២៦៨,០០០ដុល្លារ។ ខណ្ឌមានជ័យ៣៤៣,៤០០ដុល្លារ ខណ្ឌសែនសុខ មានតម្លៃ៣៦០,០០០ ភាគរយ ខណ្ឌពោតិ៍សែនជ័យ មានតម្លៃ១៥២, ៥០០ ដុល្លារ ខណ្ឌដង្កោ មានតម្លៃ៤១០, ០០០ ដុល្លារ និងខណ្ឌឬស្សីកែវ មានតម្លៃ៣២០, ០០០ ដុល្លារ។
របាយការណ៍ដដែលបានឱ្យដឹងថា តម្លៃផ្ទះលក់នៅក្នុងខណ្ឌចំនួន៣ នៅតែបន្តហក់ឡើង ក្នុងនោះរួមមានខណ្ឌទួលគោក មានកើនឡើង ២.៣៥ ភាគរយ ខណ្ឌមានជ័យ មានការកើនឡើង៤.០៦ភាគរយ និងខណ្ឌឬស្សីកែវកើនឡើង៧.២៨ភាគរយ។
ជាមួយគ្នាតម្លៃផ្ទះនៅក្នុងចំនួន៥ រូមមានខណ្ឌចំការមន ខ័ណ្ឌ៧មករា ជ្រោយចង្វារ ពោតិ៍សែនជ័យ និងដង្កោមិនការប្រែប្រួលនោះទេ ខណៈតម្លៃផ្ទះនៅក្នុងខណ្ឌចំនួន៣ទៀត បានធ្លាក់ចុះដូចជា ខណ្ឌដួនពេញធ្លាក់ចុះ៣.៣៩ភាគរយ ខណ្ឌច្បារអំពៅធ្លាក់ចុះ ៤.២៩ភាគរយ និងខណ្ឌសែនសុខ១០.០០ ភាគរយ។
អ្នកជំនាញនៅក្នុវិស័យអចលនទ្រព្យក្នុងស្រុក បានលើកឡើងថា ទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត ដែលតម្រូវការទីផ្សារនៅតែបន្តមាន ជាក់ស្ដែងត្រឹមតែតំបន់ទំនប់កប់ស្រូវ ដែលស្ថិតនៅជាយក្រុង មានគម្រោងសាងសង់មិនក្រោម១០គម្រោងនោះទេ ដែលមានចំនួនលំនៅដ្ឋានជិត១០០០ខ្នង។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Land Station លោក កាង សុធី ធ្លាប់បានលើកឡើងថា ស្ថិតក្នុងដំណាក់វិបត្តិសេដ្ឋកិច្ច ដោយសារជំងឺរាតត្បាតនេះ ការអភិវឌ្ឍគម្រោងលំនៅដ្ឋានក៏កើនឡើង ស្របពេលដំណាលគ្នាដែរ ដែលបានធ្វើឱ្យកំណើនលំនៅដ្ឋានថ្មីមានការកើនឡើងច្រើន។ ទោះជាចំនួនលំនៅដ្ឋានថ្មីកើនឡើងច្រើន តែតម្លៃមិនមានការធ្លាក់ចុះនោះឡើយ។
គម្រោងសាងសង់សំណង់ប្រភេទលំនៅដ្ឋាន មានទំហំទុនវិនិយោគប្រមាណជាង១៧០០លានដុល្លារអាមេរិក ឈរក្នុងលំដាប់ទី១ ក្នុងចំណោមប្រភេទសំណង់អគារពា ណិជ្ជកម្ម អគារសាងសង់ផ្ទះល្វែង និងសំណង់អគារពហុមុខងារ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បា នឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ គម្រោងសាងសង់សំណង់នៅកម្ពុជា ក្នុងនោះមានប្រភេទគម្រោង នៃការសាងសង់សំណង់ជាច្រើន បាននិងកំពុងអភិវឌ្ឍន៍ឡើង ជាក់ស្ដែ ងសំណង់ប្រភេទលំនៅដ្ឋាន កំពុងសាងសង់សរុបចំនួនជាង២ពាន់គម្រោង មានផ្ទៃក្រឡាសំណង់ជាង៤លានម៉ែត្រការ៉េ ដោយមានទុនវិនិយោគនៅលើគម្រោងនេះ ប្រមាណ១៧០០លានដុល្លារ ឈរក្នុងលំដាប់ទី១ នៃគម្រោងសាងសង់សំណង់ផ្សេង៕