ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ក្រុមហ៊ុនយក្សរបស់ប្រទេសចិន Yue Tai Harbour Bay គ្រោងនឹងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ នៅលើដីដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិភ្នំពេញ។
ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ក្រុមហ៊ុនយក្សរបស់ប្រទេសចិន Yue Tai Harbour Bay គ្រោងនឹងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ នៅលើដីដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិភ្នំពេញ។
រដ្ឋាភិបាលកម្ពុជាទើបសម្រេចកាលពីពេលថ្មីៗនេះ ដើម្បីកាត់ដាក់ជាដីឯកជនរបស់រដ្ឋអាចនឹងត្រូវវិនិយោគជាគម្រោងសំណង់អគារ ពាណិជ្ជកម្មរួមមាន សណ្ឋាគារខុនដូ ឬ អគារការិយាល័យផ្សេងៗ។ ដីជាប់មាត់ទន្លេនេះមានទំហំសរុបជាង៩ហិកតា ដែលលាតសន្ធឹងពីផ្សាររាត្រី ដល់ស្ពានជ្រោយចង្វារ ត្រូវបានធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋ។
លោក ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័ត្នក្រុងភ្នំពេញបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា «គំរោងអភិវឌ្ឍន៍នៅទីនេះអាចមានខុនដូ សណ្ឋាគារ អគារការិយាល័យ ហើយនឹងជាមជ្ឈមណ្ឌលសកម្មភាពពាណិជ្ជកម្មផងដែរ»។ លោកបន្តថា៖ «យើងនឹងរក្សាដំណើរការកំពង់ផែនេះ»។
ក្រុមហ៊ុន Yue Tai Harbour Bay គ្រោងសាងសង់អាគារចំនួនជាង២០នៅតំបន់នេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន Yue Taiបានបញ្ជាក់ថា មានគម្រោងមួយមានស្រាប់នៅលើដីឡូត៍នេះ ប៉ុន្តែបដិសេធផ្ដល់ព័ត៌មានលម្អិត៕