ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ វត្តមានអាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ មិនបញ្ចប់ត្រឹមនេះទេ ទីក្រុងនេះនឹងប្រណាំងប្រជែងជាមួយបណ្តាទីក្រុងរីកចម្រើននានានៅក្នុងតំបន់នេះ ដោយសារការកើនឡើងនូវលំហូរវិនិយោគផ្ទាល់ពីបរទេស។
ជាក់ស្តែងគំរោងអាគារពាណិជ្ជកម្មដ៏អស្ចារ្យមួយទៀត នឹងសាងសង់នៅជិតស្ពានអាកាសតិចណូ ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ដែលវិនិយោគដោយក្រុមហ៊ុន Royal Field Development (RFDCL)ដែលនឹងធ្វើឱ្យយតំបន់នេះកាន់តែរីកចម្រើនថែមទៀត។ អាគារនេះតំបូងឡើយគ្រោងសាងសង់កំពស់៣១ជាន់ប៉ុណ្ណោះ ប៉ុន្តែក្រោយមកការឌីសាញអាគារនេះបានដំឡើងដល់៤២ជាន់ និងមានកំពស់សរុបរហូតដល់១៩៦ម៉ែត្រ។
-->
មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិនេះ មានឈ្មោះថា Marriott Phnom Penh ដែលគំររោងនេះទទួលបានការអនុម័តពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់រួចហើយ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងសាងសង់នៅជាប់គ្នានឹងអាគារThe Gatway ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណីតផងដែរ។
ពលរដ្ឋនៅរាជធានីភ្នំពេញ បានទទួលស្គាល់ពីការរីកចម្រើននេះ ដោយពួកគេបានលើកឡើងថា ភ្នំពេញរីកចម្រើនខ្លាំងសព្វថ្ងៃ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ សង្កេតឃើញថាសព្វថ្ងៃរាជធានីភ្នំពេញមានភាពផ្លាស់ប្ដូរជាខ្លាំង ដោយបង្ហាញពីការរីកចំរើនរបស់ប្រទេសជាតិ និងសន្តិភាពពេញលេញរបស់ប្រទេស។
គិតត្រឹមដំណាច់ឆ្នាំ២០១៧ កម្ពុជាមានអាគារខ្ពស់ៗ ប្រណីតនៅកម្ពុជាចំនួនរហូតដល់ ៩៧៩ អគារបានសាងសង់ឡើងដោយអាគារទាំងនេះមានកំពស់ចាប់ពី ៥ជាន់រហូតដល់៤០ជាន់ឡើងទៅ៕