ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ជាដំណឹងល្អថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តភូមិភាគពាយ័ព្យប្រទេស ដោយក្រសួងសាធារណៈការនិងដឹកជញ្ជូន នឹងបើកឲ្យដំណើរការខ្សែរថភ្លើងថ្មីចេញពីសិរីសោភ័ណ្ឌ មកកាន់ក្រុងបាត់ដំបងនៅចុងខែមេសានេះ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នគម្រោងផ្លូវរថភ្លើងដឹកអ្នកដំណើរ សិរីសោភ័ណ-បាត់ដំបង ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០០ នាទីព្រឹក នៅស្ថានីយ៍រថភ្លើងសិរីសោភ័ណ។