ផ្សារទំនើប Aeon 3 ត្រូវបានសាងសង់ស្របនឹងផែនការមេគនរូបនីយកម្មអភិវឌ្ឍន៍ក្រុងភ្នំពេញ

0

ដោយវុត្ថា

ភ្នំពេញ៖ គម្រោងសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិ Aeon 3 ត្រូវបានសាងសង់ស្របនឹងផែនការមេនគរូបនីយកម្ម អភិវឌ្ឍន៍របស់ក្រុងភ្នំពេញ ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ថ្មីនៃភាគខាងត្បូរបស់ទីក្រុង។

គេហទំព័រព័ត៌មានបរទេស www.rli.uk.com បានចុះផ្សាយកាលពីពេលថ្មីៗនេះ ថា គម្រោងសាងសង់ផ្សារទំនើប Aeon ដែលត្រូវប្រសិទ្ធិនាមថា Aeon Mall MeanChey គឺជាគម្រោងបាននឹងកំពុងសាងសង់ ជាផ្នែកមួយនៃផែនការមេនគរូបនីយកម្ម របស់ទីក្រុងភ្នំពេញ។

គម្រោងអភិវឌ្ឍន៍នេះ ជាផ្នែកមួយនៃទីក្រុងរណបរបស់រាជធានីភ្នំពេញ និងជាផ្នែកមួយនៃផែនការមេនៃនគរូបនីយកម្មខណៈតំបន់នេះមានហេដ្ឋារនាសម្ព័ន្ធផ្លូវល្អ និងមានភាពងាយស្រួល ហើយគម្រោងទាំងមូលហ៊ុព័ទ្ធទៅដោយលំនៅឋានប្រណិត អគារផ្ទះល្វែង សាលារៀនអន្តរជាតិ និងកន្លែងស្នាក់នៅផ្សេងទៀតជាច្រើន។

គម្រោងផ្សារទំនើប Aeon 3 ប្រមូលប្តុំដោយហាងលក់ទំនិញទូទៅជាច្រើនប្រភេទ ដូចជា សម្ភារៈ និងសម្លៀកបំពាក់ទំនើបៗ ទំនិញទូទៅ ចំណីអាហារ និងភេសជ្ជៈគ្រប់ប្រភេទ សេវាកម្ម រោងភាពយន្ត និង កន្លែងកម្សាន្តជាច្រើនប្រភេទ។

នៅផ្នែកខាងក្រៅនៃគម្រោងផ្សារទំនើប Aeon 3 នេះ មានតំបន់ធម្មជាតិធំទូលាយដែលបំពេញតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការទំនាក់ទំនងជាមួយអតិថិជន ។ ផ្សារទំនើបនេះ ត្រូវបានរំពឹងថា នឹងមានទំហំផ្ទៃដី និងជាន់ផ្ទាល់ដីស្ថិតនៅក្នុងទំហំបំផុត នៅក្នុងប្រទេសកម្ពុជា និងជាផ្សារទំនើបធំជាងគេបំផុតនៅក្នុងផ្សារទំនើប Aeon ទាំងពីរ។

ផ្សារទំនើបលំដាប់អន្តរជាតិAEON MALL3 ស្ថិតនៅលើមហាវិថីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៧ តុលាកន្លងមកនេះ។គម្រោងផ្សារទំនើបនេះ គ្រោងនឹងរួចរាល់នៅក្នុងឆ្នាំ២០២២ ហើយក្រោយពីបើកអោយដំណើរការ នឹងមានអតិថិជនប្រមាណជា១២លាននាក់ក្នុងមួយឆ្នាំៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here